ប្រធានរដ្ឋសភាបានអញ្ចើញចូលរួមទិវាមហាសាមគ្គីភាពប្រជាជាតិទាំងមូលនៅ Hung Yen។
(VOV) /  
VOV-ក្នុងបរិយាកាសទូទាំងប្រទេសរំលឹកខួបលើកទី៨២ទិវាបង្កើត
រណសិរ្សប្រជាជាតិឯកភាពវៀតណាម (ទី១៨វិច្ឆិកា) នាព្រឹកថ្ងៃទី១៨វិច្ឆិកា
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានអញ្ចើញមកចូលរួមទិវា
មហាសាមគ្គីភាពប្រជាជាតិទាំងមូលនៅទីប្រជុំជនភូមិ Tho Lao ឃុំ Quang Hung
ស្រុក Phu Cu ខេត្ត Hung Yen។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh
Hung ចង់ឲ្យប្រជាជនភូមិ Tho Lao ក៏ដូចជាបណ្ដាទីប្រជុំជនផ្សេងៗក្នុងខេត្ត
Hung Yen និងទូទាំងប្រទេសកាន់តែមានរបៀបការងារជាក់ស្ដែងជាច្រើនកសាង
ស្មារតីមហាសាមគ្គីភាពរឹងមាំក្នុងទីប្រជុំជននីមួយៗនិងក្នុងប្រជាជនទាំងមូល
ដើម្បីរួមកំលាំងកាយចិត្តកាត់បន្ថយភាពក្រីក្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរឹងមាំ
ធ្វើឲ្យជីវភាពរស់នៅរបស់គ្រួសារនីមួយៗកាន់តែបានសម្បូរធូធានិងសុភមង្គល។
|
ទិវាមហាសាមគ្គីភាពប្រជាជាតិទាំងមូលនៅទីក្រុងហាណូយ |
ក្នុងប៉ុន្មានថ្ងៃនេះបណ្ដាដំបន់ក្នុងទូទាំងប្រទេសបានរៀបចំសកម្មភាពជាក់ស្ដែងជាច្រើនរំលឹកខួបលើកទី៨២ទិវាបង្កើតរណសិរ្សប្រជាជាតិឯកភាពវៀត
ណាម (ទី១៨វិច្ឆិកា)។ ថ្នាក់ដឹកនាំទីក្រុងហាណូយបានមកសាកសួសុខទុក្ខ
បណ្ដាគ្រួសារគោលនយោបាយគ្រួសារក្រីក្រនិងជួបកម្មាភិបាលមន្ត្រីថ្នាក់ដឹកនាំ
របស់រណសិរ្សតាមដំណាក់កាលនីមួយៗ។ នៅខេត្ត Nghe An បណ្ដាទីប្រជុំជន
នៅដំបន់ខេត្តបានរៀបចំទិវាមហាសាមគ្គីភាពប្រជាជាតិទាំងមូល។ លោក
Vuong Quang Minh ប្រធានការិយាល័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត
ណាមខេត្ត Nghe An បានលើកច្បាស់ថា៖
“ដើម្បីអនុវត្តល្អចលនានេះ ទីមួយគឺ Nghe An បានរួមផ្សំចលនាប្រជាជនទាំងមូលសាមគ្គីភាពកសាងជីវភាពខាងវប្បធម៍នៅទីប្រជុំជនក្នុងការអនុវត្ត
បណ្ដាគោលដៅរបស់ការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះណែនាំគណៈ
កម្មាធិការសាមគ្គីគ្រឹសសាសនាគ្រប់ជាន់ថ្នាក់បូកសរុបរយៈពេល៥ឆ្នាំអនុវត្ត
ចលនាប្រឡងប្រណាំងស្នេហាជាតិ។ ឃុំជាច្រើនកសាងបានរបៀបរស់នៅ
អរិយ្យធម៍ក្នុងការរៀបអាពាណ៍ពិពាណ៍បុណ្យសព្វរូបសណ្ឋានចលនា
ប្រជាជនល្អ រួមចំណែកកសាងផែនមហាសាមគ្គីភាពប្រជាជាតិទាំងមូល៕”
-VOV