ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានគណៈប្រតិភូសមាជិកសភាជប៉ុន
(VOVWORLD) - ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសំដែងគោល បំណងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសហការយ៉ាងស្អិតរមួត ជាមួយរដ្ឋសភាជប៉ុន ដើម្បីជួយឧបត្ថម្ភនិងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២ឲ្យអភិវឌ្ឍន៍កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបលោក Takuji Yanagimoto ព្រឹទ្ធសមាជិកនិងជាប្រធាន គណៈប្រតិភូសភាទាំង២នៃជប៉ុន (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ APPF ២៦ នាព្រឹកថ្ងៃទី១៩ មករា នៅរដ្ឋធានី ហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញទទួលជួបលោក Takuji Yanagimoto ព្រឹទ្ធសមាជិកនិងជាប្រធាន គណៈប្រតិភូសភាទាំង២នៃជប៉ុន។
ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសំដែងគោល បំណងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសហការយ៉ាងស្អិតរមួត ជាមួយរដ្ឋសភាជប៉ុន ដើម្បីជួយឧបត្ថម្ភនិងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២ឲ្យអភិវឌ្ឍន៍កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។
រីឯខ្លួនវិញ លោក Takuji Yanagimoto ឲ្យដឹងថា ក្នុងឋានៈជាប្រធានគណៈ ប្រតិភូរសភាទាំង២របស់ជប៉ុននោះ លោកនឹងរួមវិភាគទានទៅក្នុងជ័យជំនះរួមនៃកិច្ចប្រជុំ APPF ២៦ ព្រមទាំងជូនពររដ្ឋសភាវៀតណាមរៀបចំកិច្ចប្រជុំនេះប្រកប ដោយជោគជ័យផងដែរ៕