ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី
|
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី |
(VOV)_នារសៀលថ្ងៃទី៨មេសា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀត ណាម
លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅដល់ ព្រលាន យន្តហោះ Budapest
រដ្ឋធានី Budapest ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវ ការនៅហុងគ្រី ចាប់ពីថ្ងៃ
ទី៨ដល់ថ្ងៃទី១១ មេសា តាមសេចក្ដីអញ្ជើញរបស់ ប្រធាន រដ្ឋសភាហុងគ្រី លោក
Laszlo Kover។
នាថ្ងៃនេះដែរ ក្នុងចំនួបសន្ទនាជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi
Kim Ngan អនុប្រធានរដ្ឋសភាហុងគ្រី លោក Gulyas Gergely បាន ចាត់ ទុក ថា៖
ដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកជំរុញថែមទៀតទំនាក់ទំនង នយោបាយ
សេដ្ឋកិច្ច សង្គមដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។រីឯ លោកស្រី Nguyen Thi Kim
Ngan បានសម្ដែងជំនឿជាក់ថា៖ ដំណើរ ទស្សនកិច្ចលើកនេះនឹងពង្រឹងនិងពង្រីក
ទំានក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ៕