ប្រធានរដ្ឋសភាអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន
(VOV) /  
|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានអញ្ចើញចាប់ផ្ដើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន |
VOV-នាព្រឹកថ្ងៃទី៥ធ្នូប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ចើញចាប់ផ្ដើមដំណើរបំពេញ
ទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ធ្នូតាមសេចក្តីអញ្ចើញរបស់
ប្រធានរព្រឹទ្ធសភាជប៉ុន Hirata Kenji។ វៀតណាមនិងជប៉ុនបានបង្កើតទំនាក់ទំនង
ការទូតនាខែកញ្ញាឆ្នាំ១៩៧៣។ ជារៀងរាល់ឆ្នាំប្រទេសទាំងពីរបានផ្លាស់ប្តូរបណ្ដា
ដំណើរទស្សនកិច្ចជាផ្លូវការ ជួបសន្ទនាថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងនោះមានបណ្ដា
គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរ។ ជប៉ុនជាដៃគូរសេដ្ឋកិច្ចសំខាន់ជួរមុខ
របស់វៀតណាមនិងជាប្រទេស G7 ដើមដំបូងទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សារ
របស់វៀតណាម (នាខែតុលាឆ្នាំ២០១១)។ ដល់ឥឡូវនេះជប៉ុនជាប្រទេសផ្ដល់
ជំនួយ ODA ធំបំផុតសំរាប់វៀតណាម ជាវិនិយោគិនលេខមួយនៅវៀតណាម
និងជាដៃគូរពាណិជ្ជកម្មធំទី៣របស់វៀតណាម។ ដំណើរទស្សនកិច្ចជាផ្លូវការនៅ
ជប៉ុនរបស់ប្រធានរដ្ឋសភា Nguyen Sinh Hung លើកនេះនឹងរួមចំណែកបង្កើនទំនាក់
ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុន បើកចេញនូវទិសដៅអភិវឌ្ឍន៍ថ្មី
ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននិតិបញ្ញាត្តិវៀតណាម-ជប៉ុន៕
-VOV