ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជូនព័ត៌មានអំពីដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតិអាមេរិកលោក Barack Obama

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជូនព័ត៌មានអំពីដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតិអាមេរិកលោក Barack Obama - ảnh 1
នៅវេលាម៉ោង២១និង៤៥នាទី ប្រធានាធិបតីអាមេរិកលោក Barack Obama បានចាប់ផ្តើមមកដល់ទីក្រុងហាណូយ


(VOVworld)-ព្រឹត្តិការដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama បាន
អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃ ទី២៥
ឧសភា បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមជ្ឈដ្ឋានសារព័ត៌ មាននិង
ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសនេះនាប៉ុន្មានថ្ងៃថ្មីៗនេះ។ កាសែត “The Hill”  របស់រដ្ឋ
សភាអាមេរិកក្នុងច្បាប់ចេញថ្ងៃទី២២ឧសភា បានចុះផ្សាយអត្ថបទមាន ចំណងជើង
ថា “ប្រធានាធិបតីអាមេរិកអញ្ជើញទៅវៀតណាមចាប់ផ្តើមដំណើរ ទស្សនកិច្ចប្រវត្តិ
សាស្ត្រ” ដែលក្នុងនោះឲ្យដឹងថា លោក​ Obama នឹងជួបសន្ទនា ទ្វេភាគីជាមួយថ្នាក់
ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលវៀតណាម សំដៅពិភាគ្សាលើវិធាន ការបង្កើនទំនាក់ទំនង
ទ្វេភាគីលើគ្រប់វិស័យ។​រីឯគេហទំព័រ NBC និង Fox News វិញ ក៏បានលើកត្រដែតនូវ
ការសន្យា “តុល្យភាពឡើងវិញ” ទៅកាន់តំបន់អាស៊ី- ប៉ាស៊ីហ្វិករបស់លោក Obama
ដែរ។ រួមជាមួយនោះ កាសែត  New York Times បានចាត់ទុកថា ដំណើរទស្សនកិច្ច
នៅវៀតណាមលើកនេះរបស់លោក Obama ជា ឱកាសធ្វើឲ្យទំនាក់ទំនងសន្តិសុខនិង
សេដ្ឋកិច្ចជាមួយវៀតណាមកាន់តែស៊ីជម្រៅ ពីមួយថ្ងៃទៅមួយថ្ងៃ។ សារព័ត៌មាន វិថី
Wall ក៏បានផ្តោតការយកចិត្តទុកដាក់ទៅ លើពេលវេលាស្នាក់នៅវៀតណាមរបស់
លោក Obama និងចាត់ទុកថា កម្រមាន ប្រធានាធិបតីអាមេរិកណាមួយដែលចំណាយ
រយៈពេលទៅដល់៣ថ្ងៃសម្រាប់ ទស្សនាប្រទេសមួយសោះ។​ប្រការនេះបញ្ជាក់ថា អាមេរិកយកចិត្តទុកដាក់​ពិសេសលើការបង្កើនទំនាក់ទំនងជាមួយវៀតណាម។ ហើយ
ទីភ្នាក់ងារសារព័ត៌​មាន CNN បានចុះផ្សាយអត្ថបទដោយសង្កត់ធ្ងន់ថា ដំណើរទស្សន
កិច្ចនៅវៀត ណាមលើកនេះរបស់លោក Obama ជាឱកាសសម្រាប់សរសេឡើងទំព័រថ្មី
ក្នុង ទំនាក់ទំនងទ្វេភាគី។ រីឯទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងក៏បានចាត់ទុក
ផងដែរថា លោក Obama កំពុងខិតខំប្រឹងប្រែងសរសេរឡើងទំព័រប្រវត្តិសាស្ត្រថ្មី តាមរយៈដំណើរទស្សនកិច្ចវៀតណាមលើកនេះ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជូនព័ត៌មានអំពីដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតិអាមេរិកលោក Barack Obama - ảnh 2
នាថ្ងៃទី២៣ឧសភា ទីភ្នាក់ងារសារព័ត៌មានជាតិអាហ្សង់ទីន Telam បានជូន ដំណឹង
ថា ប្រធានាធិបតីអាមេរិក​លោក Barack Obama បានអញ្ជើញទៅកាន់ ក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការលើកដំបួងរបស់លោកនៅ វៀតណាម សំដៅ
បង្កើនទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចនិងយោធារវាង ប្រទេសទាំងពីរ។​
ក្នុងថ្ងៃដដែល កាសែត Clarin ជាសារព័ត៌មានពេញនិយមរបស់ ប្រជាជនអាហ្សង់
ទីនក៏បានចុះផ្សាយនូវអត្ថបទដោយវាយតម្លៃសកម្មទៅលើ ដំណើរទស្សនកិច្ចរបស់
លោក Obama ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ