ប្រារព្ធកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាននៅថៃ
(VOVWORLD) - ថ្លែងនៅពិធីបើក រដ្ឋមន្រ្តី ហិរញ្ញវត្ថុថៃ Apisak Tantivorawong បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវ គោលដៅនានាក្នុងផែនការទូទៅស្ដីពីការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ (AEC Blueprint 2025) ប្រទេសអាស៊ានទាំងអស់ចាំបាច់ត្រូវសាមគ្គី សហប្រតិបត្តិការគ្នា ដើម្បីបង្ហាញអោយពិភពលោកឃើញថា រាល់ការខិតខំ ប្រឹងប្រែងរួមរបស់អាស៊ាននឹងបង្កើតឡើងការវិវត្តន៍វិជ្ជមានចំពោះខឿនសេដ្ឋកិច្ចសកល។
រដ្ឋមន្រ្តីហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung (ខាងស្ដាំ) (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី៥ខែមេសា នៅទីក្រុង Chiang Rai ប្រទេសថៃ កិច្ចប្រជុំរដ្ឋមន្រ្តី ហិរញ្ញវត្ថុសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី២៣ (AFMM) បានប្រារព្ធឡើងជាផ្លូវការ ដោយមានការចូលរួមរបស់តំណាងប្រមាណ ៣០០នាក់មកពីប្រទេសអាស៊ានទាំង១០ ប្រទេសអាស៊ីខាងកើត ប្រទេសអាមេរិក និងអឺរ៉ុប។ រដ្ឋមន្រ្តីហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung ដឹកនាំគណៈ ប្រតិភូ វៀតណាមអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ ថ្លែងនៅពិធីបើក រដ្ឋមន្រ្តី ហិរញ្ញវត្ថុថៃ Apisak Tantivorawong បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវ គោលដៅនានាក្នុងផែនការទូទៅស្ដីពីការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ (AEC Blueprint 2025) ប្រទេសអាស៊ានទាំងអស់ចាំបាច់ត្រូវសាមគ្គី សហប្រតិបត្តិការគ្នា ដើម្បីបង្ហាញអោយពិភពលោកឃើញថា រាល់ការខិតខំ ប្រឹងប្រែងរួមរបស់អាស៊ាននឹងបង្កើតឡើងការវិវត្តន៍វិជ្ជមានចំពោះខឿនសេដ្ឋកិច្ចសកល។ តាមរបៀបវារៈនៃកិច្ចប្រជុំនេះថា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាននឹងសង្កត់ធ្ងន់ ទៅលើកិច្ចសហប្រតិបតិ្តការក្នុងការប្រើប្រាស់រូបិយប័ណ្ណក្នុងប្លុកសម្រាប់ការវិនិយោគ ការដោះស្រាយជម្លោះពាណិជ្ជកម្ម ការទូទាត់អេឡិចត្រូនិករវាងបណ្ដា ប្រទេស ការត្រួតពិនិត្យលើទ្រព្យសម្បត្តិឌីជីថលនិងសន្តិសុខបណ្ដាញក្នុងការ ដោះដូរ ហិរញ្ញវត្ថុ។ ភាគីនានាក៏នឹងពិភាក្សាអំពីលទ្ធភាពតភ្ជាប់ខាងហិរញ្ញវត្ថុ ការទូទាត់ និងសេវាកម្ម ដើម្បីជួយសម្រួលដល់ការទូទាត់ពាណិជ្ជកម្មអេឡិច ត្រូនិកក្នុងប្លុកផងដែរ៕