ប៉ូលីស Macedonia បាញ់ឧស្ម័នធ្វើឲ្យចេញទឹកភ្នែកដើម្បីរំសាយជនភៀសខ្លួន
|
ប៉ូលីស Macedonia បាញ់ឧស្ម័នធ្វើឲ្យចេញទឹកភ្នែកដើម្បីរំសាយជនភៀសខ្លួន (Image: VNA) |
(VOVworld) – នាថ្ងៃទី១៣ មេសា ប៉ូលីស Macedonia បានបាញ់ឧស្ម័នធ្វើឲ្យ
ចេញទឹកភ្នែកសំដៅរំសាយក្រុមជនភៀសខ្លួនចំនួន១០០នាក់ដែលបានខំ
ប្រឹងប្រែងបំផ្លាញរបងលួសបន្លានៅព្រំដែនរវាងប្រទេសនេះជាមួយក្រិក។
ការប៉ះទង្គេចបានកើតមានឡើង ក្នុងកាលៈទេសៈប្រធានាធិបតី Macedonia
លោក Gjorge Ivanov រួមជាមួយសមភាគី Croatia និង Slovenia កំពុង បំពេញ
ទស្សនកិច្ចនៅមជ្ឈមណ្ឌលទទួលជនចំណាកស្រុកនៅ Gevgelija ដែលមាន
ចម្ងាយត្រឹមតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ។ មុននោះ នាថ្ងៃទី ១០ មេសា ប៉ូលីស
Macedonia ក៏បានរំសាយការប៉ះទង្គេកស្រដៀងមួយដោយការបាញ់ ឧស្ម័ន
ធ្វើឲ្យចេញទឹកភ្នែកផងដែរដែលធ្វើឲ្យជនភៀសខ្លួនចំនួន ២៥០ នាក់រង
របួស។ តាមទួរលេខស្ថិតិបានឲ្យដឹងថា៖ នាបច្ចុប្បន្នមានជនចំណាកស្រុក
ចំនួន ១ សែននាក់ដែលកំពុងជាប់គាំងនៅតំបន់ច្រកទ្វារព្រំដែន Idomeni
ប៉ែកខាងជើងក្រិក ៕