ប៉ូលីសសមុទ្រលេខ ១ រៀបចំឡើង “ពិធីបុណ្យតេតកោះសមុទ្រ» និងអនុវត្តកម្មវិធី “ប៉ូលីសសមុទ្ររួមដំណើរជាមួយប្រជានេសាទ”

(VOVWORLD) - នាថ្ងៃទី ១៣ ខែមករា បញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ១ សហការជាមួយស្រុក Co To (ខេត្ត Quang Ninh) បានរៀបចំឡើង “ ពិធីបុណ្យតេតនៅ កោះសមុទ្រ” ដើម្បីទទួលស្វាគមន៍អំណរនិទាឃរដូវ ឆ្នាំជូតទោស័ក ២០២០ និងអនុវត្តគំរូ “ប៉ូលីសសមុទ្ររួមដំណើរជាមួយប្រជានេសាទ” នៅស្រុកកោះ Co To។
ប៉ូលីសសមុទ្រលេខ ១ រៀបចំឡើង “ពិធីបុណ្យតេតកោះសមុទ្រ» និងអនុវត្តកម្មវិធី “ប៉ូលីសសមុទ្ររួមដំណើរជាមួយប្រជានេសាទ” - ảnh 1 ប៉ូលីសសមុទ្រលេខ ១ រៀបចំឡើង “ពិធីបុណ្យតេតកោះសមុទ្រ» និងអនុវត្តកម្មវិធី “ប៉ូលីសសមុទ្ររួមដំណើរជាមួយប្រជានេសាទ” (រូបថត៖ vov.vn)

ក្រុមការងារនៃបញ្ជាការតំបន់ប៉ូលីសសមុទ្រលេខ ១ បានជូនពរឆ្នាំថ្មីដល់    គណៈ កម្មាធិការប្រជាជនស្រុក Co To ព្រមទងអញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រចំនួន ១៥ នៅស្រុកកោះនេះផងដែរ។ លោកវរសេនីយ៍ឯកបំរុង Nguyen Huu Du អនុប្រធានស្នងការនយោបាយនៃបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ១ បានឱ្យដឹងថា៖ "តាមរយៈកម្មវិធីនេះ យើងខ្ញុំមានឱកាសតភ្ជាប់និងចែករំលែកការលំបាក ក៏ដូចជាលើកទឹកចិត្តប្រជានេសាទក្នុងឱកាសពិធីបុណ្យតេតនេះ ដើម្បីឱ្យប្រជាជនមានជំនឿជឿជាក់ និងកម្លាំងចលករក្នុងការធ្វើសកម្មភាពនានានៅលើសមុទ្រ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការការពារអធិបតេយ្យភាព ជាពិសេសគឺភារកិច្ចសម្របសម្រួលជាមួយកងកម្លាំងឆ្មាំសមុទ្រក្នុងការតស៊ូប្រយុទ្ធ និងការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ