ប៉ាឡេស្ទីនអំពាវនាវឲ្យមានបាតុកម្មដោយទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ីស្រាអែលនៅ Gaza និងត្រើយខាងលិច
(VOVWORLD) -ក្នុងកាយវិការមួយ ដែលបង្ហាញនូវចំណងសាម្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននោះ ប្រជាជនម៉ារ៉ុករាប់ពាន់នាក់បានដើរដង្ហែរក្បួនតាមដងវិថីនាថ្ងៃទី ១៣ ឧសភា។
បាតុកម្មដោយទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ីស្រាអែលនៅ Gaza និងត្រើយខាងលិច |
ប្រជាជនប៉ាឡេស្ទីនកំពុងត្រៀមរៀបចំសម្រាប់ការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំនៅតំបន់ Gaza និងត្រើយខាងលិច នាថ្ងៃទី ១៤ ឧសភា ដែលចំទៅនឹងពេលអ៊ីស្រាអែលរៀបចំពិធីរំលឹកខួប លើកទី ៧០ ទិវាប្រកាសបង្កើតរដ្ឋអ៊ីស្រាអែល ក៏ដូចជាដើម្បីប្រឆាំងនឹងការដែលអាមេរិកប្ដូរទីតាំងស្ថានទូតពី Tel Aviv ទៅកាន់យេរូសាឡឹម។ គណកម្មធិការទទួលបន្ទុកបាតុកម្មជាតិនៅ Gaza បានអំពាវនាវឲ្យធ្វើបាតុកម្មដោយមានទ្រង់ទ្រាយធំបំផុតតាំងពីមុនមកនៅតំបន់ Gaza ប៉ែកខាងកើត ដែលជាប់នឹងខ្សែព្រំដែនអ៊ីស្រាអែល។
ក្នុងកាយវិការមួយ ដែលបង្ហាញនូវចំណងសាម្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននោះ ប្រជាជនម៉ារ៉ុករាប់ពាន់នាក់បានដើរដង្ហែរក្បួនតាមដងវិថីនាថ្ងៃទី ១៣ ឧសភា។ មនុស្សចូលរួមការដើរដង្ហែរក្បួនទាំងនេះបានសម្ដែងការគាំទ្រចំពោះការតស៊ូប្រឆាំងរបស់ជនប៉ាឡេស្ទីន សំដៅបង្កើតរដ្ឋឯករាជ្យមួយជាមួយរដ្ឋធានីយេរូសាឡឹម ព្រមទាំងប្រឆាំងជំទាស់នឹងសេចក្ដីសម្រេចចិត្តរបស់អាមេរិកស្ដីពីការប្ដូរទីតាំងស្ថានទូតទៅកាន់ទីក្រុងនេះ។
ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានដាក់ពង្រាយប៉ូលីសរាប់ពាន់នាក់នៅទូទាំងខ័ណ្ឌចំណុះ យេរូសាឡឹម មុននឹងប្រព្រឹត្តិទៅព្រឹត្តិការណ៍អាមេរិកបើកសម្ពោធស្ថានទូតនៅទីក្រុងនេះ នាថ្ងៃទី ១៤ ឧសភាផងដែរ៕