|
សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងរយៈពេល៥ខែដើមឆ្នាំរបស់វៀតណាមបានបង្កើន៤,២% |
VOV-សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងរយៈពេល៥ខែដើមឆ្នាំរបស់វៀតណាមបានបង្កើន៤,២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ប៉ុន្តែនៅសន្និសីទនាព្រឹកថ្ងៃទី២៥ឧសភា ដំណាងក្រសួងផែនការនិងវិនិយោគវៀត
ណាមបានឲ្យដឹងថា បរិមាណទំនិញផ្ទុកក្នុងឃ្លាំងរបស់ផលិតផលឧស្សាហកម្ម
មួយចំនួននៅកំរិតខ្ពស់ដូចចាស៊ីម៉ង់រថយន្តម៉ូតូជាដើម។ ក៏ក្នុងរយៈពេល៥ខែ
កន្លងទៅ តំលៃប្រាក់សរុបនៃបណ្ដាកិច្ចព្រមព្រៀង ODA ដែលវៀតណាម
ចុះហត្ថលេខាជាមួយអ្នកផ្តល់ជំនួយទទួលបានជាង២ពាន់១រយលានដុល្លារ
អាមេរិក ក្នុងពេលនោះលទ្ធផលដកទុនទទួលបាន៥៣០លានដុល្លារអាមេរិក ស្មើនឹង២៥%នៃផែនការក្នុងឆ្នាំ។ គួរឲ្យយកចិត្តទុកដាក់គឺការប្រមូលថវិការរដ្ឋ សរុបក្នុងរយៈពេល៥ខែដើមឆ្នាំទទួលបានជាង២៩១លានលានដុងកើន៣% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ បានមានអង្គភាពអាជីវកម្មថ្មី
ចំនួន៣ម៉ឺនត្រូវបានបង្កើត។ នៅកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ
Cao Viet Sinh បានឲ្យដឹងថា ជារួមដល់ឥឡូវនេះស្ថានភាពសេដ្ឋកិច្ចបានមាន ការប្រែប្រួលយ៉ាងសកម្មប៉ុន្តែមិនទាន់ស្ថិរភាពនៅឡើយ៕