ផុលផុសបណ្ដាពិធីបុណ្យដើមនិទាឃៈរដូវ

ផុលផុសបណ្ដាពិធីបុណ្យដើមនិទាឃៈរដូវ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយស្គូរបើកពិធីបុណ្យវត្ត Bai Dinh ខេត្ត Ninh Binh។


        VOV-នាថ្ងៃទី១៥កុម្ភៈ(ពោលគឺថ្ងៃទី៦បុណ្យតេត) នៅបណ្ដាខេត្តក្រុង​វៀត​ណាមបានរៀបចំបណ្ដាពិធីបុណ្យដើមនិទាឃៈរដូវយ៉ាងផុលផុស។ នៅភាគ​ខាង​
ជើង បណ្ដាឧបាសកឧបាសិការភ្ញឿវពីគ្រប់ទិសទីនៅក្នុងនិងក្រៅប្រទេសបាន
មក​ចូលរួមពិធីបើកបុណ្យវត្ត Bai Dinh ខេត្ត Ninh Binh។ ឧបនាយករដ្ឋមន្ត្រី​វៀត
ណាម​លោក Nguyen Xuan Phuc បានវាយស្គូរបើកពិធីបុណ្យនិងរួមជាមួយប្រជាជន​ភ្ញៀវទេសចរណ៍ចូលរួមពិធីដោះលែងចាបឧទ្ទិសឲ្យប្រទេសខ្លាំងមាំមួនប្រជាជន
​សម្បូធូធារ។

ផុលផុសបណ្ដាពិធីបុណ្យដើមនិទាឃៈរដូវ - ảnh 2
ការប្រឡងគូរតុបតែងក្របីក្នុងក្របខ័ណ្ឌពិធីបុណ្យ Tich Dien Doi Son និងទិវាបុណ្យចុះស្រែឆ្នាំ២០១៣

        ក្នុងក្របខ័ណ្ឌពិធីបុណ្យ Tich Dien Doi Son និងទិវាបុណ្យចុះស្រែឆ្នាំ២០១៣
នៅឃុំ Doi Son ស្រុក Duy Tien ខេត្ត Ha Nam បានប្រព្រឹត្តទីការប្រឡងគូរតុប​តែង
​​ក្របី។ លោកស្រី Nguyen Thi Hoi សង្កាត់ Hai Ba Trung ទីក្រុង Phu Ly ខេត្ត Ha Nam
បានឲ្យដឹងថា៖

        “ដំបន់ជាច្រើនមានពិធីបុណ្យដូចគ្នា ប៉ុន្តែខ្ញុំមិនដែលបានឃើញកន្លែងណា​
មាន​​ការប្រឡងគូរតុបតែងក្របីដូច្នេះឡើយ។ តាមរឿងដំណាលពីមុនគឺស្ដេច
មក​ទីនេះព្យួស្រែដូច្នេះត្រឹមតែនៅទីនេះទើបមានតែប៉ុណ្ណោះ។”

ផុលផុសបណ្ដាពិធីបុណ្យដើមនិទាឃៈរដូវ - ảnh 3
“កម្មវិធីទេសចរណ៍ត្រឡប់មកប្រភពដើម” ដោយខេត្តចំនួន៣គឺ Yen Bai, Phu Tho និង Lao Cai រៀបចំ។

        នៅខេត្ត Yen Bai បានប្រព្រឹត្តទៅពិធីបុណ្យធំៗជាច្រើន ក្នុងបណ្ដា​សកម្មភាព
​ក្នុងក្របខ័ណ្ឌ “កម្មវិធីទេសចរណ៍ត្រឡប់មកប្រភពដើម” ដោយខេត្ត​ចំនួន៣គឺ
Yen Bai, Phu Tho និង Lao Cai រៀបចំ។ ក្រៅពីនោះនៅមានបណ្ដា​សកម្មភាពល្បែង
លេងកំសាន្តជាច្រើនមានចរិតលក្ខណៈសហគមន៍នៅគ្រប់ភូមិឃុំក្នុងដំបន់។
លោកស្រី Nong Thi Minh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Van Yen បាន
ឲ្យដឹងថា៖

        “យើងខ្ញុំបានរៀបចំបណ្ដាសកម្មភាពវប្បធម៍ប្រពៃណីដើម្បីរក្សាពង្រីក​
អត្តសញ្ញាណវប្បធម៍។ បណ្ដាសកម្មភាពនេះបានទាក់ទាញប្រជាជនដំបន់និង
ភ្ញៀវ​ទេសចរណ៍ជាច្រើន។ ជាមួយបណ្ដាសកម្មភាពសិល្បៈពិសេសពិតប្រាកដ
ថា​ប្រជាជន​និងភ្ញៀវទេសចរណ៍នឹងពេញចិត្ត។”

ផុលផុសបណ្ដាពិធីបុណ្យដើមនិទាឃៈរដូវ - ảnh 4
ការប្រណាំងទូកប្រពៃណីខេត្ត Kon Tum ឆ្នាំ២០១៣។

        បរិយាកាសពិធីបុណ្យនៅបណ្ដាខេត្តដំបន់ Tay Nguyen ក៏អូអរផុលផុស​ដែរ។ នាព្រឹកថ្ងៃទី១៥កុម្ភៈលើទន្លេ Dac Bla កំណាត់ហូរឆ្លងកាត់ទីក្រុង​ Kon Tum មន្ទី
វប្បធម៍កីឡានិងទេសចរណ៍ខេត្ត Kon Tum បានរៀបចំការប្រណាំងទូក​ប្រពៃណី​
ខេត្ត Kon Tum ឆ្នាំ២០១៣។ ប្រជាជនដំបន់រាប់ពាន់នាក់រួមជាមួយភ្ញៀវ​ទេសចរណ៍
ក្នុងនិងក្រៅប្រទេសបានមកទស្សនាគាំទ្រឲ្យព្រឹត្តិការណ៍កីឡានេះ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ