ផ្លាស់ប្តូរថ្មីផ្នែកអប់រំមត្តេយ្យសិក្សា ត្រូវស្របតាមនិន្នាការអភិវឌ្ឍន៍របស់សម័យកាល

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ មេសា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការផ្លាស់ប្តូរថ្មីវិស័យអប់រំ និងបណ្តុះបណ្តាល (គណៈកម្មាធិការ) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្តីពី “នវានុវត្តន៍ និងអភិវឌ្ឍន៍វិស័យអប់រំមត្តេយ្យសិក្សាដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។

ផ្លាស់ប្តូរថ្មីផ្នែកអប់រំមត្តេយ្យសិក្សា ត្រូវស្របតាមនិន្នាការអភិវឌ្ឍន៍របស់សម័យកាល - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

នៅឯកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអប់រំ និងបណ្តុះបណ្តាលត្រូវបានបក្ស និងរដ្ឋកំណត់ថា ជាគោលនយោបាយជាតិកំពូល និងជាបុព្វហេតុរបស់បក្ស ប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូល។ ការវិនិយោគលើវិស័យអប់រំ គឺវិនិយោគសម្រាប់ការអភិវឌ្ឍ; ត្រូវតែធ្វើការផ្លាស់ប្តូរថ្មីផ្នែកអប់រំនិងបណ្តុះបណ្តាលលើគ្រប់វិស័យ ក្នុងនោះមានផ្នែកអប់រំមត្តេយ្យសិក្សាផងដែរ។

“ការធ្វើផ្លាស់ប្តូរថ្មីវិស័យអប់រំ និងបណ្តុះបណ្តាលត្រូវតែមានគោលបំណងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ប្រជាជនវៀតណាមយ៉ាងទូលំទូលាយ; ស្របតាមនិន្នាការអភិវឌ្ឍន៍នៃសម័យកាល; សមស្របទៅនឹងលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ។ ការផ្លាស់ប្តូរថ្មីវិស័យអប់រំមត្តេយ្យសិក្សា ជាពិសេសសម្រាប់កុមារអាយុពី ៣ ទៅ ៥ ឆ្នាំ; បង្កើតការកៀរគរធនធាន ដោយយកកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនជាគន្លឹះក្នុងការអភិវឌ្ឍន៍ការអប់រំ និងបណ្តុះបណ្តាល”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ