ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ


ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ - ảnh 1
ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ


        Vovworld-បន្តដំណើរទៅបំពេញទស្សនកិច្ចនៅឡាវ នាព្រឹកថ្ងៃទី១៤កញ្ញា
​នៅរដ្ឋធានីវៀងច័ន្ទឡាវ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​
ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong។ នាយករដ្ឋមន្ត្រី
ទាំងពីររូបបានអះអាងថា បក្សទាំងពីរ រដ្ឋាភិបាលទាំងពីរនឹងបន្ត​លៃទុកអាទិភាព
ខ្ពស់បំផុតសំរាប់ការពង្រឹងនិងពង្រីកចំណងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។

        ផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់លេចធ្លោមួយចំនួនដែលភាគីទាំងពីរ​យក
ចិត្តទុកដាក់ដូចគ្នា នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តពង្រីក​ទំនាក់​ទំនង
សហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរនៅវេទិការដំបន់និង​អន្តរជាតិ ពិសេស
គឺក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានដើម្បីរក្សាគោល​ជំហរសម្លេងរួមរបស់
អាស៊ាន។ បន្ទាប់ពីពិធីចរចារ​នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung រួមជាមួយ
នាយករដ្ឋមន្ត្រី Thongsing Thammavong បានធ្វើក្សិណ​សាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលវៀតណាមនិងឡាវស្ដីពីយុទ្ធសាស្ត្រ
សហប្រតិបត្តិការក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន​ដំណាក់កាល២០១៦-២០២៥
ទស្សនវិស័យដល់ឆ្នាំ២០៣០។

        នាព្រឹកថ្ងៃទី១៤កញ្ញា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកជួប​សម្ដែង​ការគួរ
សមអគ្គលេខានិងជាប្រធានរដ្ឋឡាវលោក Choummaly Sayasone ជួបសន្ទនាជាមួយ
ប្រធានរដ្ឋសភាលោកស្រី Pany Yathotu។ ថ្នាក់ដឹកនាំជាន់​ខ្ពស់​ឡាវបានសង្កត់ធ្ងន់ថា
ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សែន​សំខាន់រួមចំណែកក្នុងការពង្រឹងនិង
ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យឡាវ-វៀតណាម។ ភាកីទាំង​ពីរក៏បានផ្លាស់ប្តូរមតិអំពីបញ្ហាអន្តរជាតិនិង
ដំបន់មួយចំនួន ឯកភាពបន្តបង្កើន​កិច្ចសហការជិតស្និទ្ធក្នុងក្របខ័ណ្ឌអាស៊ានដើម្បី
រក្សាគោលជំហរនិងសម្លេងរួម​អាស៊ានក្នុងបញ្ហាយុទ្ធសាស្ត្រសំខាន់នៃដំបន់ក្នុងនោះ
មានបញ្ហាសមុទ្រខាងកើតផង។ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung អះអាងថា
វៀតណាមនឹង​សហប្រតិបត្តិការអស់ពីកំលាំងកាយចិត្តដើម្បីរួមចំណែកជួយឧបត្ថម្ភ
ឡាវទទួលប្រកបដោយជោគជ័យតួនាទីប្រធានអាស៊ាននាឆ្នាំ២០១៦៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ