ពិធីបង្ហូតទង់ជាតិការប្រកួតបាញ់កាំភ្លើងកងទ័ពនៃបណ្ដាប្រទេសអាស៊ាន
|
ពិធីបង្ហូតទង់ជាតិការប្រកួតបាញ់កាំភ្លើងកងទ័ពនៃបណ្ដាប្រទេសអាស៊ាន |
(VOV)_ ពិធីបង្ហូតទង់ជាតិនៃប្រទេសជាសមាជិកអាស៊ានចំនួន១០ ដែលបាន
ចូលរួមការប្រកួតបាញ់កាំភ្លើង កងទ័ពនៃបណ្ដាប្រទេសអាស៊ាន ឆ្នាំ ២០១៤ ត្រូវ
បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ វិច្ឆិកានៅទីក្រុងហាណូយ ដោយក្រសួងការពារប្រ
ទេសវៀតណាមរៀបចំឡើង។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយទោ Nguyen Duc Than
នាយកស្នងការហ្វឹកហាត់កងទ័ព និងជាអនុប្រធានគណចាត់តាំងការប្រឡងបាញ់
កាំភ្លើង កងទ័ពនៃបណ្ដាប្រទេសអាស៊ាន ឆ្នាំ ២០១៤ បានសង្កត់ធ្ងន់ថា៖ ការប្រកួត
លើកនេះត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំនៅបណ្ដាប្រទេសជាសមាជិកអាស៊ាន។
នេះគឺជាចំណុចល្អស្អាតមួយក្នុងទំនាក់ទំនងរបស់កងទ័ពបណ្ដាប្រទេសនៅក្នុងតំបន់
និងនេះក៏គឺជាឱកាសដើម្បីកងទ័ពបណ្ដាប្រទេសបានជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិ
សោធន៍ជាមយយគ្នា រួមចំណែកកសាងចំណងសាមគ្គីភាព មិត្តភាពជាមួយគ្នា។