ពិធីបុណ្យតេតវៀតណាមនៅទីក្រុងហូជីមិញ បង្ហាញឡើងវិញនូវទំនៀមទម្លាប់ប្រពៃណីនៃបុណ្យតេត
(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ មករា ពិធីបុណ្យតេត វៀតណាមឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសកម្មភាពជាច្រើន បង្កើតឡើងវិញនូវទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមករា នៅឧទ្យាន Le Van Tam (ខណ្ឌទី ១) ពិធីបុណ្យតេតវៀតណាមឆ្នាំ ២០២៤ ដោយមានលំហ និងសកម្មភាពជុំវិញប្រធានបទ៖ ទស្សនាបុណ្យតេត ទទួលអំណរបុណ្យតេត ធ្វើដំណើរទៅលេងតេត កម្សាន្តនៅផ្សារតេត។
ទិដ្ឋភាពនៃពិធីបុណ្យតេតវៀតណាម (រូបថត៖ VOV) |
ក្នុងពិធីបុណ្យនេះ ប្រជាជន និងភ្ញៀវទេសចរអាចចូលរួមជាមួយសិប្បករវេចនំអន្សម សរសេរអក្សរផ្ចង់ សុំអក្សរពីលោកគ្រូ និងលេងល្បែងប្រជាប្រិយដូចជា៖ ទាញព្រ័ត្រ គប់កំប៉ុង បិទភ្នែកវាយឆ្នាំង រើសសំណាងនាដើមនិទាឃរដូវ....។ លោកស្រី Nguyen Thi Tra Giang រស់នៅស្រុក Go Vap បានចែករំលែកថា៖ “ខ្ញុំមានមោទនភាពណាស់ដែលវៀតណាមមានទំនៀមទម្លាប់ប្រពៃណីជាច្រើន។ ភ្ញៀវដែលមកទស្សនាពិធីបុណ្យនេះអាចទទួលបានបទពិសោធន៍ផ្ទាល់ជាមួយសិប្បករ វេចនំអន្សមដោយដៃ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំពិតជាសរសើរអ្នកសិល្បៈដែលប្រើតែដៃវេចនំអន្សមរាងការ៉េ ខ្ញុំមើលដើម្បីរៀនសម្រាប់ថ្ងៃណាមួយនឹងសាកវេចម្តង”។
ក្នុងរយៈពេល ៤ ថ្ងៃនៃពិធីបុណ្យនេះ ក្រៅពីកម្មវិធីសិល្បៈប្រពៃណី និងសហសម័យ សកម្មភាពនៃពិធីបុណ្យតេត ជាច្រើនក៏នឹងត្រូវរៀបចំឡើងវិញប្រកបដោយភាពទាក់ទាញផងដែរ ដូចជា៖ ការសម្តែងតន្ត្រីដើមនិទាឃរដូវ, ពិធីបុណ្យចូលឆ្នាំថ្មី, ពិធីគោរពបូជាបុព្វការីជន ពិធីទទួលអំឡុងពេលឆ្លងឆ្នាំថ្មី...។
មិនត្រឹមតែបង្កើតឡើងវិញនូវទំនៀមទម្លាប់បុណ្យតេតប្រពៃណី របស់ប្រទេសជាតិប៉ុណ្ណោះទេ ពិធីបុណ្យតេតវៀតណាមឆ្នាំ ២០២៤ ក៏បានលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី និងមុខម្ហូបរបស់វៀតណាមផងដែរ។ នៅខ្លោងទ្វារសំខាន់នៃពិធីបុណ្យ ផ្ទះជនជាតិវៀតណាមចំនួន ៣ ត្រូវបានបង្ហាញឡើងវិញ ដោយតុបតែងអាសនៈដូនតា និងបុណ្យតេតរបស់ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង ជាមួយនឹងមុខម្ហូបចំនួន ១២១ មុខដែលផលិតដោយសិប្បករ។ លើសពីនេះ នៅក្នុងព្រឹត្តិការណ៍នេះ អ្នកស្រុក និងអ្នកទស្សនាក៏អាចកោតសរសើរ និងរីករាយជាមួយពិធីបុណ្យដែលត្រូវបាន Michelin លើកតម្កើងផងដែរ។
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យតេតណាមនៅទីក្រុងហូជីមិញ ប្រជាជន និងភ្ញៀវទេសចរណ៍ក៏មានឱកាសទិញទំនិញតេតពិសេសប្រចាំតំបន់នានាទូទាំងប្រទេសដោយមានស្តង់ជិត ១០០ កន្លែង៕