ពិធីបុណ្យវិសាខបូជា និងឱវាទរបស់ព្រះពុទ្ធលើសាមគ្គីភាពនិងការឯកភាពគ្នាក្នុងសង្គម

(VOVWORLD) -  នាថ្ងៃទី៧ ខែឧសភា ពិធិបុណ្យវិសាខបូជីត្រូវបានប្រារព្វឡើងយ៉ាងមហោឡារឹកនៅវត្ត Quan Su ដែលជាទីស្នាក់ការនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនា   វៀតណាម។ ពិធីនេះត្រវបានរៀបចំឡើងក្នុងបរិយាកាសឧឡារិកនិងផ្សាយតាមអនឡាញតាមរយៈបច្ចេកវិទ្យាឌីជីថលដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពុទ្ធបរិស័ទអាចតាមដានឲ្យបានទាន់ចិត្ត។
ពិធីបុណ្យវិសាខបូជា និងឱវាទរបស់ព្រះពុទ្ធលើសាមគ្គីភាពនិងការឯកភាពគ្នាក្នុងសង្គម - ảnh 1 ព្រះសង្ឃវត្ត Anh Vinh (ទីក្រុង Tuyen Quang) ណែនាំប្រជាជនឱ្យលាងដៃមុនពេលចូលវត្ត (រូបថត៖ TTXVN)

ក្នុងឱកាសនេះ ប្រធានក្រុមប្រឹក្សារ ភិបាលនៃសមាគមព្រះពុទ្ធសាសនា វៀតណាមបានអញ្ជើញជូនសារដល់ពុទ្ធបរិស័ទនូវពិធីបុណ្យវិសាបូជាពិសេសក្នុងអាយុកាលជាង ២.០០០ ឆ្នាំនៃប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា វៀតណាមដែលជារដូវកាលពិធីបុណ្យវិសាបូជីក្នុងបរិបទនៃជំងឺរាតត្បាតសកល COVID-19។

គួរបញ្ជាក់ថាសប្តាហ៍នៃពិធីបុណ្យវិសាខ បូជាមិនត្រឹមតែជាឱកាសរំលឹកខួបកំណើតរបស់ព្រះពុទ្ធប៉ុណ្ណោះទេ ថែមទាំងជាសប្តាហ៍ដើម្បីបួងសួងឲ្យប្រទេសជាតិនិងប្រជាជនទាំងមូលទទួលសុខសន្តិភាពនិងវិបុលភាព ព្រមទាំង សង្ឃឹមថាជំងឺរាតត្បាតនឹងត្រូវបានកំចាត់ចោល ហើយប្រជាជននឹងមានកម្លាំងពលំនិងជំនឿទុកចិត្តដើម្បីស្តារសកម្មភាពពលកម្មនិងមានជីវភាពរស់នៅស្ថារភាពឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ