ពិធីលើកសរសើរអង្គការ បុគ្គលដែលបានប្រគល់ជូនអនុស្សាវរីយ៍ក្នុងគ្រាតស៊ូប្រឆាំង DIEN BIEN PHU

ពិធីលើកសរសើរអង្គការ បុគ្គលដែលបានប្រគល់ជូនអនុស្សាវរីយ៍ក្នុងគ្រាតស៊ូប្រឆាំង DIEN BIEN PHU - ảnh 1
ពិធីលើកសរសើរអង្គការ បុគ្គលដែលបានប្រគល់ជូនអនុស្សាវរីយ៍ក្នុងគ្រាតស៊ូប្រឆាំង DIEN BIEN PHU(VOV)

(VOV)_ ពិធីលើកសរសើរអង្គការ បុគ្គលដែលបានប្រគល់​ជូន​វត្ថុអនុស្សាវរីយ៍
ក្នុងគ្រា  តស៊ូប្រឆាំង Dien Bien Phu ត្រូវបានប្រារព្វឡើង ​នាព្រឹកថ្ងៃទី ១៨ មេសា នៅរដ្ឋធានីហាណូយ ដើម្បីរំលឹកគុណបណ្ដា​អង្គភាព បុគ្គល ដែលបានប្រគល់ជូន
វត្ថុ អនុស្សាវរីយ៍ ឯកសារដែលទាក់​ទិនដល់យុទ្ធនាការ Dien Bien Phu ចំពោះសារ
មន្ទីរជ័យ​ជំនះ​ប្រវត្តិ​សាស្ត្រ Dien Bien Phu។ ថ្លែងមតិនៅទីនេះ លោកស្រី Dao Ba
Vi អតីត​គិលានុបដ្ឋាយិកា ក្នុងយុទ្ធនាការ Dien Bien Phu ជាបុគ្គល់ម្នាក់ក្នុង​ចំណោ​មបណ្ដាបុគ្គលត្រូវបានលើកសរសើរលើកនេះ បានអោយដឹងថា៖

“ ខ្ញុំប្រគល់ជូនសារមន្ទីរបណ្ដាឧបករណ៍ដែលបានខ្ញុំប្រើប្រាស់ ​ព្យាបាល​អោយយុទ្ធជនពិការនៅសមរភូមិ។ ខ្ញុំសង្ឃឹមថា៖តាមរយៈនោះ​ នឹងជួយអោយ ជំនាន់ក្រោយៗ យល់ដឹងបន្ថែមអំពីយុទ្ធនាការ Dien Bien Phu យល់ដឹងបន្ថែម អំពីស្មារតីជំនះពុះពារលើការលំបាក ដើម្បី​ដណ្ដើម​បានជ័យជំនះរបស់ជំនាន់
ជីដូនជីតា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ