ពានរង្វាន់ទេពកោសល្យវៀតណាមបានបង្កើតចលនាសិក្សារៀនសូត្រចំពោះជនគ្រប់រូបគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា
(VOVWORLD) -នាយប់ថ្ងៃទី ១៦ វិច្ឆិកា ពិធីប្រគល់ពានរង្វាន់ទេពកោសល្យវៀតណាមឆ្នាំ ២០១៧ បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីនេះ មាននាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មធិការឃោសនាការ អប់រំមជ្ឈឹម លោក Vo Van Thuong។
ពានរង្វាន់ទេពកោសល្យវៀតណាមបានបង្កើតចលនាសិក្សារៀនសូត្រចំពោះជនគ្រប់រូបគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា |
នាយប់ថ្ងៃទី ១៦ វិច្ឆិកា ពិធីប្រគល់ពានរង្វាន់ទេពកោសល្យវៀតណាមឆ្នាំ ២០១៧ បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីនេះ មាននាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មធិការឃោសនាការ អប់រំមជ្ឈឹម លោក Vo Van Thuong។ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានផ្ញើលិខិតអបអរសាទរចំពោះពានរង្វាន់នេះ។
ឆ្នាំ ២០១៧ ជើងឯកពានរង្វាន់លើក្រុមបណ្ដាផលិតផលបច្ចេកវិទ្យា ព័ត៌មានសក្ដានុភាពត្រូវបានប្រគល់ទៅលើផលិតផលរបស់ក្រុមនិព័ន្ធមកពីមហាវិទ្យាល័យ Duy Tan។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះពានរង្វាន់ឆ្នាំនេះ ពោលគឺមិនត្រឹមតែទាក់ទាញបានការចូលរួមរបស់អ្នកវិទ្យាសាស្ត្រ អ្នកមានទេពកោសល្យលើវិស័យបច្ចេកវិទ្យា ព័ត៌មានលើគ្រប់វ័យនៅក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងទទួលបានការគាំទ្រ និងចូលរួមរបស់ជនវៀតណាមនៅឯបរទេស និងជនបរទេសទៀតផង។ លោកបានថ្លែងយ៉ាងដូច្នេះថា៖
"ក្នុងពិធីប្រគល់ពានរង្វាន់នេះខ្ញុំចង់ផ្ដែផ្ដាំដល់អ្នកមានទេពកោសល្យវៀតណាមលើគ្រប់វិស័យថា៖ សង្គមសិក្សា និងថ្នៃប្រឌិតដោយ ឥតឈប់ឈរគឺជាបរិយាកាសដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍន៍រស់វៀតណាម ហើយជាកម្លាំងចលករសំខាន់ៗដើមីកាសាងរដ្ឋាភិបាលស្ថាបនា និងសកម្មភាព"៕