ពិព័រណ៍រូបថត “ពណ៌សម្បូរនៃក្រុមជនជាតិវៀតណាម”៖ ឧទ្ទេសនាមអំពីតម្លៃវប្បធម៌ដ៏វិសេសវិសាល

(VOVWORLD) - នារសៀលថ្ងៃ១៨ ខែវិច្ឆិកា ពិព័រណ៍រូបថត “ពណ៌សម្បូរនៃក្រុមជនជាតិវៀតណាម” បានបើកនៅ ទីក្រុងហាណូយ។

ពិព័រណ៌នេះត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ណៃនាំនាយកដ្ឋានវិចិត្រសិល្បៈ ថតរូប និងពិព័រណ៍ សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ រៀបចំឡើងជាមួយនឹងបំណងចង់លើកតម្កើង ផ្សព្វផ្សាយ រីកសាយភាយ ឧទ្ទេសនាម និងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បញ្ដាជនជាតិនៅវៀតណាម។ ពិព័រណ៌នេះ បានតាំងបង្ហាញរូបថតចំនួន ២០០ សន្លឹក ដែលត្រូវបានជ្រើសរើសពីរូបថតរាប់ពាន់សន្លឹកដោយអ្នកថតរូបអាជីព និងស្ម័គ្រចិត្ត អ្នកស្រាវជ្រាវជនជាតិភាគតិច អ្នកសារព័ត៌មាន អ្នកស្រឡាញ់វប្បធម៌ និងប្រពៃណីរបស់ជនជាតិ... មកពីគ្រប់ទិសទីនៃប្រទេសវៀតណាម។

ពិព័រណ៍រូបថត “ពណ៌សម្បូរនៃក្រុមជនជាតិវៀតណាម”៖ ឧទ្ទេសនាមអំពីតម្លៃវប្បធម៌ដ៏វិសេសវិសាល - ảnh 1អ្នកទស្សនាពិព័រណ៍។ រូបថត៖ Thanh Tung/TTXVN

ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong បានសង្កត់ធ្ងន់ថា ស្នាដៃដែលត្រូវបានដាក់តាំងនៅក្នុងពិព័រណ៌នេះ បានបង្ហាញពីវប្បធម៌ដ៏វិសេសវិសាល និងតំណាងឲ្យជនជាតិទាំង ៥៤ នោវៀតណាម ចាប់ពីទំនៀមទម្លាប់ ជំនឿ រហូតដល់របៀបរស់នៅ សំលៀកបំពាក់ប្រពៃណី និងពិធីបុណ្យនានា...។

តាមរយៈការឧទ្ទេសនាមសំណុំរូបថត “ពណ៌សម្បូរនៃក្រុមជនជាតិវៀតណាម” បានបញ្ជាក់ជាថ្មីម្ដងទៀតពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងប្រជាជនទាំងមូលក្នុងការថែរក្សា និងអភិរក្សតម្លៃវប្បធម៌ដ៏ថ្លៃថ្នូររបស់សហគមន៍ជនជាតិទាំង ៥៤ នៅវៀតណាម។

ពិព័រណ៍នេះស្វាគមន៍ភ្ញៀវទេសចរពីថ្ងៃទី ១៨ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការតាំង ពិព័រណ៍អនឡាញនៅលើគេហទំព័រ៖ http://ape.gov.vn ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ