ពិភពលោកកត់ត្រាករណីឆ្លងជំងឺ COVID-១៩ ជិត ៦៧ លានករណី
(VOVWORLD) - យោងតាមទិន្នន័យគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ២ ព្រឹកថ្ងៃទី ៦ ខែធ្នូ (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៦៦.៨ លានករណី ក្នុងនោះមានមនុស្សស្លាប់ជាង ១,៥៣ លាននាក់។
ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅតែជាសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ជិត ២៩០. ០០០ នាក់ ក្នុងចំណោមករណីឆ្លងជំងឺកូវីដ១៩សរុបជិត ១៥ លានករណី។ឈរនៅលំដាប់បន្ទាប់គឺប្រទេសឥណ្ឌានិងប្រេស៊ីល។
នៅទ្វីបអាមេរិក កាណាដាបានកត់ត្រាកំណត់ត្រាមិននឹកស្មានដល់កាលពីថ្ងៃទី ៥ ធ្នូនៅពេលដែលខេត្ត កេបិច មានករណីឆ្លងវីរុស SARS-CoV-2 ដល់ទៅ ២,០៣១ ករណីក្នុងមួយថ្ងៃ។ នេះក៏ជាលើកដំបូងនៅប្រទេសកាណាដាដែលចំនួនអ្នកឆ្លងជំងឺកូវី១៩ថ្មីក្នុងមួយថ្ងៃក្នុងខេត្តតែមួយបានលើសពី ២,០០០ នាក់។
រីឯនៅតំបន់មជ្ឈឹមបូព៌ាចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ង់ដែលជាប្រទេសរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតនៅក្នុងតំបន់ បានកើនឡើងដល់ជាង ១ លាននាក់ និងអ្នកស្លាប់មានចំនួន ៥០.០១៦ នាក់ផងដែរ៕