ពិភពលោកសន្យារួមវិភាគទានជាទឹកប្រាក់ ចំនួន ៨,៨ ពាន់លាន​ដុល្លារ​អាមេរិក នៅក្នុងកិច្ចប្រជុំកំពូលវ៉ាក់សាំងសកលឆ្នាំ ២០២០

(VOVWORLD) - បណ្ដាមេដឹកនាំ ពិភពលោកបាននាំចេញការសន្យាដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត ពោលគឺធានាថា មនុស្សគ្រប់រូបនៅលើពិភពលោក អាចអភិក្រមជាមួយវ៉ាក់សាំងគ្រប់ប្រភេទប្រកបដោយសមភាព។
ពិភពលោកសន្យារួមវិភាគទានជាទឹកប្រាក់ ចំនួន ៨,៨ ពាន់លាន​ដុល្លារ​អាមេរិក នៅក្នុងកិច្ចប្រជុំកំពូលវ៉ាក់សាំងសកលឆ្នាំ ២០២០ - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថតៈ AFP / TTXVN)

កិច្ចប្រជុំកំពូលវ៉ាក់សាំងសកលលោក (Global Vaccine Summit 2020) ដែលអង់គ្លេសជាប្រទេសម្ចាស់ផ្ទះ បានប្រព្រឹត្តិទៅនាថ្ងៃទី ៤ ខែមិថុនា។ កិច្ចប្រជុំនេះបានរៃអង្គាសទឹកប្រាក់ចំនួន ៨,៨ ពាន់លានដុល្លារអាមេរិក មកពីរដ្ឋាភិបាលចំនួន ៣២ និងមូលនិធិ ក្រុមហ៊ុន និងអង្គការនានាចំនួន ១២ នៅលើពិភពលោក ដើម្បីផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្ជ្រឹល ស្វិតដៃជើង រោគខាន់ស្លាក់ សម្រាប់កុមារជាង ៣០០ លាននាក់នៅប្រទេសក្រីក្រ បំផុតនៅលើពិភពលោកសម្រាប់ដំណាក់កាល ២០២១ - ២០២៥ ព្រមទាំងជួយពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID – 19 ផងដែរ។

បណ្ដាមេដឹកនាំ ពិភពលោកបាននាំចេញការសន្យាដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត ពោលគឺធានាថា មនុស្សគ្រប់រូបនៅលើពិភពលោក អាចអភិក្រមជាមួយវ៉ាក់សាំងគ្រប់ប្រភេទប្រកបដោយសមភាព។ ទន្ទឹមនឹងនេះ មួយផ្នែក នៃទឹកប្រាក់រៃអង្គាសនេះ នឹងត្រូវប្រើប្រាស់ដើម្បីជួយឧបត្ថម្ភប្រព័ន្ធសុខាភិបាលនៅចំពោះមុខការរីករាលដាលនៃជំងឺរាតត្បាត  COVID-19 និង រក្សាហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់នានាដើម្បី រកវ៉ាក់សាំងប្រឆាំងនឹង COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ