ព្យុងយ៉ាងដាសតឿនកូរ៉េខាងត្បូងសម្តែងនូវគោលជំហរអំពីអនាគតនៃមណ្ឌលឧស្សារហកម្មរួម Kaesong

(VOVworld) – នាថ្ងៃទី ២០ ឧសភា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានដាសតឿនកូរ៉េខាងត្បូងសម្តែងនូវគោលជំហររបស់ខ្លួនអំពីអនាគតនៃមណ្ឌល
ឧស្សារហកម្មរួម Kaesong ដែលត្រូវបានបញ្ឈប់សកម្មភាព តាំងពីថ្ងៃទី ៣ មេសា​
ដោយសារ ភាពតានតឹងលើឧបទ្វីបកូរ៉េឡើងជណ្តើរ។ តាមសេចក្តី ប្រកាសនៃ
អគ្គនាយកដ្ឋានបញ្ជាអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចពិសេសនៃ ស.ប.ប.ក. ឲ្យដឹងថា៖ ព្យុងយ៉ាងនឹងនាំចេញការសម្រេចចិត្តឲ្យសមស្រប ដោយផ្អែកទៅលើចម្លើយរបស់
Seoul អំពីបណ្ដាបញ្ហាស្នូល។ ក្នុងនោះ ការបញ្ឈប់រាល់ការធ្វើ សមយុទ្ធររួមរវាង
កូរ៉េខាងត្បូងនិងអាមេរិកគឺជាលក្ខ័ណៈដំបូងបង្អស់សំរាប់ការចាប់ផ្តើមសកម្មភាព
នៅមណ្ឌលឧស្សាហកម្ម Kaesong ឡើងវិញ។ ទន្ទឹមនឹងនោះ ស.ប.ប.ក. បានស្នើ
ឲ្យ Seoul បញ្ឈប់ភ្លាមមួយរំពេចរាល់សកម្មភាពប្រឆាំងជំទាស់ចំពោះព្យុងយ៉ាង
និងការទាមទាជួបចរចារអំពីបញ្ហាមិនចាំបាច់។ នាថ្ងៃ ទី ១៩ ឧសភា ក្រសួង
ឯកភាពកូរ៉េខាងត្បូងបានដាស់តឿនព្យុងយ៉ាងបញ្ឈប់សកម្មភាពយោធាដែល
ធ្វើឲ្យស្ថានភាពលើឧបទ្វីបកូរ៉េកើតតានតឹងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ