ព្រឹត្តការណ៍អបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu បាននាំមកនូវប្រាក់ចំណូលយ៉ាងច្រើនដល់វិស័យទេសចរណ៍ Dien Bien
(VOVWORLD) - មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dien Bien នាថ្ងៃទី ៩ ឧសភានេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៧ ឧសភា ខេត្ត Dien Bien បានស្វាគមន៍ភ្ញៀវទេសចរជាង ១ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៤ ពាន់ ៨ រយនាក់។
ចំណូលសរុបពីសកម្មភាពទេសចរណ៍ឈានដល់ជិត ១.៩០០ពាន់លានដុង (៧៤,៦លានដុល្លារអាមេរិក)។ ក្នុងអំឡុងពេលថ្ងៃកំពូលនៃការរៀបចំសកម្មភាពរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu និងកេរដំណែលប្រវត្តិសាស្ត្រនានានៅ Dien Bien Phu ទទួលភ្ញៀវទស្សនារាប់ពាន់អ្នកក្នុងមួយថ្ងៃ។ គណៈកម្មាធិការគ្រប់គ្រងកេរដំណែលខេត្ត Dien Bien និងសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu បានប្រមូលផ្តុំកម្លាំងទាំងអស់ ដើម្បីបម្រើតម្រូវការទេសចរណ៍អតិបរមារបស់ភ្ញៀវទេសចរ។ លើសពីនេះ ការអនុវត្តព្យុហយាត្រាយោធា និងសកម្មភាពព្យុហយាត្រាត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu បានបង្កើតភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់។
នៅឆ្នាំ ២០២៣ ខេត្ត Dien Bien បានទទួលភ្ញៀវទេសចរណ៍ ១ លាននាក់ជាលើកដំបូង។ ក្នុងឆ្នាំ ២០២៤ ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះនៃឆ្នាំទេសចរណ៍ជាតិ និងខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ខេត្តបានខិតខំទទួលភ្ញៀវទេសចរណ៍ចំនួន ១,៣ លាននាក់ ជាមួយនឹងចំណូលសរុបប៉ាន់ស្មានប្រមាណ ២.២០០ ពាន់លានដុង (៩០ ពាន់ដុល្លារ)។ ដោយបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ១ លាននាក់ ក្នុងស្រុកនឹងមានឱកាសដ៏អស្ចារ្យដើម្បីលើសពីគោលដៅខាងលើចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំនេះ ជាមួយនឹងព្រឹត្តិការណ៍ជាច្រើននៃឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤៕