ព្រះមហាកត្សត្រកម្ពុជាខំប្រឹងប្រែងដោះស្រាយគ្រោះអាសន្នអស្ថិរភាពនយោបាយ

ព្រះមហាកត្សត្រកម្ពុជាខំប្រឹងប្រែងដោះស្រាយគ្រោះអាសន្នអស្ថិរភាពនយោបាយ - ảnh 1
ព្រះមហាកត្សត្រកម្ពុជា នរោត្តម សីហមុនី (Image: Vietnam+)

(VOVworld) – ដើម្បីដោះស្រាយគ្រោះអាសន្នអស្ថិរភាពនយោបាយ នាថ្ងៃទី ១៨ កញ្ញា ព្រះមហាកត្សត្រកម្ពុជា នរោត្តម សីហមុនី បានអំពាវនាវជាថ្មីម្តងទៀតឲ្យសមាជិក
សភារបស់គណៈបក្សសង្គ្រោះជាតិ (CNRP) ចូលរួមសម័យប្រជុំលើកដំបូងនៃរដ្ឋសភា
កម្ពុជានីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ កញ្ញា ខាងមុខ។ ក្នុងព្រះរាជសារ
ផ្ញើជូនសមាជិកសភា CNRP ចំនួន ៥៥ រូប ព្រះមហាកត្សត្រ នរោត្តម សីហមុនីនឹងព្រះ
ធ្វើជាអធិបតីសម័យប្រជុំលើកនេះនិងស្នើឲ្យបណ្ដាសមាជិកសភាពោលខាងលើចូល
រួមសម័យប្រជុំដើម្បីសម្តែងនូវស្មារតីឯកភាពនិងសាមគ្គីភាពជាតិ។ នេះគឺជាការខំប្រឹង
ប្រែងថ្មីបំផុតរបស់ព្រះមហាកត្សត្រកម្ពុជាក្នុងព្រះរាជតួនាទីជាថ្នាក់ដឹកនាំកំពូលរបស់
កម្ពុជា ក្នុងការដោះស្រាយការខ្វែងគំនិតរវាងគណៈបក្សកាន់អំណាច (CPP) និង
គណៈបក្សប្រឆាំងនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ