ភ្ញៀវទេសចរណ៍មក Can Tho បានបង្កើនខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំសកល។
(VOV) /  
|
ភ្ញៀវទេសចរណ៍បរទេសចូលចិត្តទស្សនាផ្សារបណ្ដែតទឹក |
|
|
VOV-បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិមក Can Tho បានបង្កើនយ៉ាង
ខ្លាំងក្លាក្នុងឱកាសបុណ្យចូលឆ្នាំសកល២០១៣។ នាព្រឹកថ្ងៃទី៣០ធ្នូ បរិមាណ
ភ្ញៀវទេសចរណ៍មកទីក្រុង Can Tho កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
បណ្ដាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍បំផុតគឺផ្សារបណ្ដែតទឹក Cai Rang
មណ្ឌលទេសចរណ៍ My Khanh ទស្សនាផ្ទះចំការនិងផ្សារបុរាណជាដើម។
បងស្រី Ta Thi Thanh Thuy អ្នកមគ្គុទេសរបស់ក្រុមហ៊ុនទេសចរណ៍ A Dong នាំ
ភ្ញៀវទេសចរណ៍បរទេសមក Can Tho បានឲ្យដឹងថា៖
“ភ្ញៀវទេសចរណ៍បរទេសគេចូលចិត្តទន្លេចំការ។ ពីព្រោះផ្សារបណ្ដែតទឹក
នៅឯបរទេសគ្មានឡើយ។ ដូច្នេះជនអឺរុបមកទីនេះចូលចិត្តណាស់ក្នុងពេលបាន
ចាប់អារម្មណ៍អំពីជីវភាពរស់នៅពិត ការថែទាំឲ្យជីវភាពរស់នៅរបស់ប្រជាជន
ដំបន់ខាងលិច៕”
-VOV