ភ្ញៀវទេសចរណ៍អន្តរជាតិមកទីក្រុងហាណូយលើសពី ៤លាននាក់

(VOVWORLD) - ទីក្រុងហាណូយនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការកសាងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍កសិកម្ម និងជនបទ ព្រមទាំងកសាងសាកល្បងគំរូទេសចរណ៍សហគមន៍ដែលតភ្ជាប់ជាមួយនឹងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅស្រុក Ba Vi។
ភ្ញៀវទេសចរណ៍អន្តរជាតិមកទីក្រុងហាណូយលើសពី ៤លាននាក់ - ảnh 1ភ្ញៀវទេសចរអន្តរជាតិមកទស្សនាពន្ធនាគារ Hoa Lo ។ រូបថត៖ VOV ចរាចរណ៍

នាថ្ងៃទី២៧ វិច្ឆិកា មន្ទីរទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា ក្នុងរយៈពេល ១១ ខែនៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរសរុបអញ្ជើញមកទីក្រុងហាណូយសម្រេចបាន ២២,៦ លាននាក់ កើនឡើង ៣២,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ អញ្ជើញមកទីក្រុងហាណូយមានចំនួន ៤,១ លាននាក់ កើនឡើងជាង៣ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាពេលខាងមុខ ទីក្រុងហាណូយនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការកសាងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍កសិកម្ម និងជនបទ ព្រមទាំងកសាងសាកល្បងគំរូទេសចរណ៍សហគមន៍ដែលតភ្ជាប់ជាមួយនឹងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅស្រុក Ba Vi។ បច្ចុប្បន្ន ផ្នែកទេសចរណ៍ទីក្រុងហាណូយកំពុងអនុវត្តន៍ កសាងដំណើរទេសចរណ៍ផ្លូវទឹកតភ្ជាប់ជាមួយគោលដៅទេសចរណ៍តាមដងទន្លេក្រហម ធ្វើពិពិធកម្មទម្រង់ផ្សព្វផ្សាយ  តាមប្រព័ន្ធផ្សព្វផ្សាយអំពីរូបភាពទេសចរណ៍របស់ទីក្រុងហាណូយ។ ទន្ទឹមនឹងនោះ រៀបចំការរចនា និងផលិតផលិតផលការដូ និងក្រមអត្តសញ្ញាណទេសចរណ៍ ដែលពោរពេញទៅដោយវប្បធម៌របស់រដ្ឋធានី បម្រើការងារផ្សព្វផ្សាយ ពន្លឿនទេសចរណ៍ និងបម្រើភ្ញៀវទេសចរនៅតាមតំបន់ និងគោលដៅទេសចរណ៍។ មន្ទីរទេសចរណ៍ទីក្រុងហាណូយក៏បានកសាងផែនទីទេសចរណ៍ឌីជីថលជាភាសាជាច្រើន ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃរបស់ទីក្រុងហាណូយ។ គោលដៅទេសចរណ៍ជាច្រើនបានកសាងប្រព័ន្ធសំបុត្រអេឡិចត្រូនិចបម្រើភ្ញៀវទេសចរណ៍ដូចជា៖ មណ្ឌល កេរិ៍ ដំណែលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam ព្រះបរមរាជវាំង Thang Long និងគេរ្កិ៍ដំណែលពន្ធនាគារ Hoa Lo ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ