ភារកិច្ចសំខាន់ៗនិងដំណោះស្រាយដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៨
(VOVWORLD) -រដ្ឋាភិបាលទើបនឹងចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០១ ស្តីពីភារកិច្ច ដំណោះស្រាយចំបាច់សំដៅអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគម្រោង ថវិការរដ្ឋឆ្នាំ២០១៨។
រដ្ឋាភិបាលទើបនឹងចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០១ ស្តីពីភារកិច្ច ដំណោះស្រាយចំបាច់សំដៅអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគម្រោង ថវិការរដ្ឋឆ្នាំ២០១៨ |
ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៨ រដ្ឋាភិបាលបានដាក់ចេញពាក្យស្លោកសម្រាប់ប្រតិបត្តិ នោះគឺ “វិន័យ ភាពសុចរិត ការប្រតិបត្តិ ការច្នៃប្រឌិត ប្រសិទ្ធិភាព” និង កំណត់គោលដៅប្រតិបត្តិគឺ បង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតការផ្លាស់ប្តូរជាក់ លាក់ រៀបចំរចនាសម្ព័ន្ធឡើងវិញ ខឿនសេដ្ឋកិច្ចដោយភ្ជាប់ជាមួយរូបសណ្ឋាន កំណើន លើកកំពស់ទិន្នផល អភិវឌ្ឍន៍សហគ្រាសនិងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលក៏បានបង្កើនប្រសិទ្ធិភាពក្នុងការប្រតិបត្តិ ច្បាប់ដោយផ្តោតសំខាន់លើការបង្ការប្រឆាំងអំពើពុករលួយនិងខ្ជះខ្ជាយ។ រដ្ឋាភិ បាលក៏បានផ្តោតសំខាន់លើភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាព រស់នៅរបស់ប្រជាជន ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ លើកកំពស់ប្រ សិទ្ធិភាពសកម្មភាពកិច្ចការបរទេសនិងចូលរួមសមា ហរណកម្មអន្តជាតិយ៉ាងស៊ី ជម្រៅ៕