មានមនុស្សជិត១៣២.៤ លាននាក់ឆ្លងជំងឺ COVID – 19 នៅទូទាំងពិភពលោក
(VOVWORLD) - ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ពីភពលោកមានករណីឆ្លងថ្មីចំនួន៤៦៥ ០០០ នាក់ ក្នុងនោះឥណ្ឌាមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុត ចំនួន៩៦ ៥០០ករណី, បន្ទាប់មកគឺអាមេរិកដែលមានជាង៤៩ ៥០០ករណី។ ល។
បុគ្គលិកពេទ្យបញ្ជូនអ្នកជម្ងឺ កូវីដ ១៩ ម្នាក់ទៅកាន់មន្ទីរពេទ្យនៅទីក្រុង Brasilia ប្រទេសប្រេស៊ីល។ (រូបថត៖ Xinhua/ VNA) |
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometers.info គិតត្រឹមម៉ោង១ព្រឹក ថ្ងៃទី៦ខែមេសា (តាមម៉ោងUTC) ពិភពលោកមានមនុស្សជិត១៣២.៤លានករណីឆ្លងជំងឺCOVID-19 ក្នុងនេះមានករណីស្លាប់ជំនួន២.៨៧លាននាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ពីភពលោកមានករណីឆ្លងថ្មីចំនួន៤៦៥ ០០០ នាក់ ក្នុងនោះឥណ្ឌាមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុត ចំនួន៩៦ ៥០០ករណី, បន្ទាប់មកគឺអាមេរិកដេលមានជាង៤៩ ៥០០ករណី។ល។ អាមេរិក ប្រេស៊ីល និង ឥណ្ឌាគឺជាប្រទេសចំនួន៣ ដេលមានជំនួនករណីឆ្លងcovid១៩ខ្ពស់បំផុតនៅទូទាំងពីភពលោក។
នៅអាស៊ី ក្រៅពីចំណុចក្តៅបំផុតនៃការរីករាលដាលនៃជំងឺរាតត្បាតនៅឥណ្ឌា អ៊ីរ៉ង់មានករណីឆ្លងថ្មីជិត១៤០០០នាក់ និងករណីស្លាប់ ដោយCOVID-19 ចំនួន ១៧២ នាក់។ អ៊ីរ៉ង់ និងឥណ្ឌូនេស៊ី គឺ ប្រទេសអាស៊ីចំនួន២ដេលមានចំនួនករណីឆ្លង Covid ច្រើនបំផុត។
យោងតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិថា ការផ្ដួចផ្តើមគំនិតចែកចាយវ៉ាកសាំងជូនប្រទេសមានចំណូលទាបនិងមធ្យម COVAX ដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោក (WHO) បានចែកចាយជាង៣៦លានដូស ឲ្យប្រទេសចំនួន៨៦។ គោលបំណងរបស់ COVAX គឺចាក់វ៉ាកសាំងជូនប្រជាជនចំនួន២០%នៅលើពីភពលោក ប្រហែល១.៦ពាន់លាននាក់ក្នុងឆ្នាំនេះ៕