មនុស្ស ៧ នាក់បានស្លាប់នៅក្នុងការបាញ់រះនៅផ្សារទំនើបមួយនៅសហរដ្ឋ អាមេរិក

(VOVWORLD) - តាមព័ត៌មានពីប៉ូលីសមូលដ្ឋានបានឲ្យដឹងថា មានជនដៃដល់តែម្នាក់គត់ដែលធ្វើការបាញ់រះនេះ ហើយមុខសញ្ញាត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុ។

អាជ្ញាធរនៅទីក្រុង Chesapeake (រដ្ឋ Virginia សហរដ្ឋអាមេរិក) នៅថ្ងៃទី ២៣ ខែវិច្ឆិកា បានជូនដំណឹងថា មនុស្ស ៧ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការបាញ់រះមួយនៅផ្សារទំនើប Walmart ក្នុងទីក្រុងនេះកាលពីយប់ថ្ងៃទី ២២ ខែវិច្ឆិកា។ តាមព័ត៌មានពីប៉ូលីសមូលដ្ឋានបានឲ្យដឹងថា មានជនដៃដល់តែម្នាក់គត់ដែលធ្វើការបាញ់រះនេះ ហើយមុខសញ្ញាត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុ។
ឧប្បត្តិហេតុនេះ បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់រះរនៅក្លឹបរាត្រី មួយក្នុងទីក្រុង Colorado Springs នៃរដ្ឋ Colorado ដែលបណ្តាលឲ្យមនុស្សយ៉ាង ហោចណាស់ ៥ នាក់ស្លាប់ និង ១៧ នាក់ផ្សេងទៀតរងរបួស។
នៅក្នុងសេចក្តីប្រកាសរបស់សេតវិមានកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ប្រធានា ធិបតីអាមេរិកលោក Joe Biden បានថ្កោលទោសការបាញ់រះនេះ។ លោកក៏បានបន្តអំពាវនាវឲ្យធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងកាំភ្លើងក្នុងប្រទេសផងដែរ។ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកទាំងមូលត្រូវតែធ្វើសកម្មភាពយ៉ាងខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ