យកចិត្តទុកដាក់និងផ្តល់អាទិភាពជួយឧបត្ថម្ភបណ្តាខេត្តភាគពាយព្យកាត់បន្ថយភាពក្រីក្រឲ្យបានឆាប់រហ័ស
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថ្លែងមតិនៅសន្និសិទ្ធ |
(VOVworld)-នាព្រឹកថ្ងៃទី១០ធ្នូនៅទីក្រុងហាណូយ គណៈបណ្ជាណែនាំទទួលបន្ទុក
ភាគពាយ័ព្យរួមសហការជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច រួមជាមួយ
ធនាគារជាតិវៀតណាមធ្វើការ រៀបចំសន្និសីទមួយសំដៅពិភាគ្សាអំពីវិធានការកាត់ បន្ថយភាពក្រីក្រឲ្យបានឆាប់រហ័សនិងប្រកបដោយចីរភាពនៅខេត្តចំនួន៦ ដែលមាន អាត្រាជនក្រីក្រខ្ពស់បំផុតនៅតំបន់ពាយ័ព្យ រួមមានខេត្ត Ha Giang ខេត្ត Cao Bang
ខេត្ត Yen Bai ខេត្ត Son La ខេត្ត Dien Bien និងខេត្ត Lai Chau។ ថ្លែងមតិ នៅសន្និសីទ
នេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រធានគណៈកម្មាធិការបញ្ជាណែនាំ
ទទួលបន្ទុកភាគពាយ័ព្យបានលើកច្បាស់ថា៖
“តាមបទដ្ឋានក្រីក្រថ្មី គោលដៅ និងភារកិច្ចកាត់បន្ថយភាពក្រីក្រចីរភាពរបស់ វៀតណាមគ្មានការផ្លាស់ប្តូរ ប៉ុន្តែវិធានការអនុវត្តត្រូវព្រមៗគ្នាប្រកបដោយ ប្រសិទ្ធិ
ភាព និងឈានដល់ការលំបំបាត់ភាពក្រីក្រ ធានាគោលដៅរួចផុតពីភាព ក្រីក្រដោយ
ចីរភាព។ ម្យ៉ាងវិញទៀតត្រូវមានលក្ខណៈស្វែងរកឲ្យបានមូលហេតុដែលនាំមកនូវ
ភាពក្រីក្រ តាមនោះទើបមានដំណោះស្រាយសមស្របសម្រាប់តំបន់នីមួយៗ”៕