យុទ្ធនាការធំតាមផ្លូវគោកដើម្បីប្រយុទ្ធប្រឆាំង IS នឹងបានបើកយ៉ាងឆាប់ៗ

យុទ្ធនាការធំតាមផ្លូវគោកដើម្បីប្រយុទ្ធប្រឆាំង IS នឹងបានបើកយ៉ាងឆាប់ៗ - ảnh 1
យុទ្ធនាការធំតាមជើងគោកដើម្បីប្រយុទ្ធប្រឆាំង IS នឹងបានបើកយ៉ាងឆាប់ៗ

 

(VOV)_ទីភ្នាក់ងារសារព័ត៍មានរដ្ឋ PETRA របស់ ហ្សូដង់បានជូនព័ត៍មាននា​ថ្ងៃទី៨
 កុម្ភះថា៖បេសកកជនពិសេសអាមេរិកទទយលបន្ទុកសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធប្រឆាំង៖
 រដ្ឋឥស្លាមស្វ័យប្រកាស ( IS) ឧត្តមសេនីយ៍ John Allen បានអោយ​ដឹង​ថា​៖ ការវាយ
ប្រហារតាមជើងគោកដោយទ្រង់ទ្រាយធំតម្រង់ទៅលើ IS នឹងបាន​រៀបចំឡើងយ៉ាង
ឆាប់ៗ ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។  ឧត្តមសេនីយ៍ John Allen ក៏បានអោយដឹង
ថែមទៀតថា៖ កងកម្លាំងអ៊ីរ៉ាក់ នឹងដឹកនាំការវាយប្រហារនេះ ដើម្បីដណ្ដើមអោយ
បានបណ្ដាតំបន់ដីដែល IS ទន្ទ្រានកាន់កាប់មុននេះ ​ដោយមានការជួយឧបត្ថម្ភពី
បណ្ដាសមាជិកនៃសម្ព័ន្ធភាពប្រយុទ្ធប្រឆាំង IS .

        នាថ្ងៃនេះដែរ អ្នកប្រមុខកងទ័ពជើងអាកាសរបស់ហ្សូដង់ ឧត្តមសេនីយ៍ទោ 
Mansour Al Jobour បានអោយដឹងថា៖ កម្លាំងជើងអាកាសប្រទេស​នេះបាន​អនុវត្ត
ការវាយប្រហារតាមជើងអាកាសចំនួន៥៦ តម្រង់ទៅលើមណ្ឌលរបស់ IS ចាប់ពីថ្ងៃទី៥កុម្ភះមក និងហ្សូដង់បន្តអនុវត្តការវាយប្រហារតាមជើងអាកាស​តម្រង់ទៅ
លើ IS ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ