យុវជនប្រមាណជាង៣០០នាក់ចូលរួមយុទ្ធនាការ “ចូរបោសសម្អាតសមុទ្រ” ឆ្នាំ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែសីហា នៅកំពង់ផែ Phu Hai ទីក្រុង Phan Thiet មជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សហការជាមួយសម្ព័ន្ធយុវជខេត្ត Binh Thuan បានបំផុសយុទ្ធនាការ “ចូរបោសសម្អាតសមុទ្រ” ឆ្នាំ២០១៨ ដោយមានការចូលរួម របស់យុវជនប្រមាណជាង៣០០នាក់។
យុទ្ធនាការ “ចូរបោសសម្អាតសមុទ្រ” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា។ សកម្មភាពនេះជាភារកិច្ចស្នូលមួយក្នុងយុទ្ធនាការយុវ ជនស្ម័គ្រចិត្តនារដូវក្ដៅឆ្នាំ២០១៨ ដែលត្រូវបានគណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជន លាតត្រដាងអនុវត្តន៍ក្នុងទូទាំងប្រទេស។ ជាមួយសារថា “ចូរធ្វើសកម្មភាពចាប់ ពីការងារតូចតាចដើម្បីរីកសាយភាយទៅដល់សហគមន៍” យុទ្ធនាការនេះមាន សកម្មភាពដ៏សម្បូរបែបដូចជា៖ សម្អាតកាកសំណល់តាមឆ្នេរសមុទ្រ និងបង្កើត ក្រុមយុវជនស្ម័គ្រចិត្តការពារបរិស្ថានសមុទ្រ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ