រឿងក្ដី “ឯកសារប៉ាណាម៉ា”៖រដ្ឋាភិបាលប៉ាណាម៉ាបង្កើតគណៈកម្មាធិការឯករាជ្យ

រឿងក្ដី “ឯកសារប៉ាណាម៉ា”៖រដ្ឋាភិបាលប៉ាណាម៉ាបង្កើតគណៈកម្មាធិការឯករាជ្យ - ảnh 1
ប្រធានាធិបតីប៉ាណាម៉ាលោក Juan Carlos Varela (រូបថត៖IB Times)

(VOVworld) - រឿងក្ដីបែកធ្លាយ “ឯកសារប៉ាណាម៉ា” ទាក់ទិនដល់អំពើគេចពន្ធនិង
លាងលុយកខ្វក់របស់ជនមានអំណាចជាច្រើនរូបតាមរយៈក្រុមហ៊ុនច្បាប់ Mossack
Fonseca នៅប៉ាណាម៉ាបានបង្ខំឲ្យប្រទេសជាច្រើនត្រូវពិនិត្យឡើងវិញនូវប្រព័ន្ធច្បាប់
សំដៅទប់ស្កាត់អំពើបំពានច្បាប់នេះ។ប្រធានាធិបតីប៉ាណាម៉ា លោក Juan Carlos
Varela បានអះអាងថា ប្រទេសនេះនឹងបង្កើតគណៈកម្មាធិ ការឯករាជ្យមួយរួមមាន
អ្នកជំនាញការនៅក្នុងនិងក្រៅប្រទេស។ភារកិច្ចរបស់ ស្ថាប័ននេះគឺវាយតំលៃចំ
ពោះសកម្មភាពនាបច្ចុប្បន្នទាក់ទិនដល់ការគ្រប់គ្រងពន្ធ និងផ្លាស់ប្ដូរព័ត៌មានជា
មួយប្រទេសដទៃសំដៅបង្កើនតម្លាភាពនៃហិរញ្ញវត្ថុនិង ប្រព័ន្ធច្បាប់។ប្រធានាធិបតី
ប៉ាណាម៉ារូបនេះក៏បានឲ្យដឹងថែមទៀតថា ការស៊ើប អង្កេតនឹងត្រូវបានអនុវត្តន៍
យ៉ាងម៉ឺងម៉ាត់ ដោយមានការទទួលខុសត្រូវនិងតាមរយៈផ្លូវ ការទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ