រដ្ឋ California(អាមេរិក)មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh |
(VOV)_ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh
បានអនុវត្តដំណើរទស្សនកិច្ចជាផ្លូវការនៅរដ្ឋ California ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤
តុលា។ នៅទីក្រុង San Francisco លោក Pham Quang Vinh មានជំនួបធ្វើការជាមួយ
ព្រឹទ្ធសមាជិករដ្ឋ California លោក Mark Leno និងសមាជិកក្រុមប្រឹក្សាទីក្រុង San
Francisco លោក David Chiu។ លោក Pham Quang Vinh បានឧទ្ទេសនាមអំពីបរិ
យាកាសធ្វើអាជីវកម្មនៅវៀតណាម ហើយសំអោយបង្កើនកិច្ចសហប្រតិបត្តិការ
កាន់តែជិតស្និទ្ធិថែមទៀតជាមួយរដ្ឋ California លើគ្រប់វិស័យ៖សេដ្ឋកិច្ច វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម ។ នៅក្នុងជំនួបនេះ លោក Mark Leno និង
លោក David Chiu វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងវៀតណាម-អាមេរិក ដែល
កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ហើយអះអាងថា៖នេះគឺជាដំណាក់កាលល្អអស្ចារ្យ
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយវៀតណាម។ ក្នុងក្របខ័ណ្ឌដំ
ណើរទស្សនកិច្ចលើកនេះ ឯកអគ្គរដ្ឋទូត Pham Quang Vinh ក៏បានទៅទស្សនា
រោងចក្របៀ Anchor Steam ជួបសន្ទនាជាមួយបញ្ញាវ័ន្ត អាជីវករវៀតណាម ដែល
កំពុងរស់នៅនៅអាមេរិកផងដែរ៕