រដ្ឋាភិបាលអេស្ប៉ាញគ្រប់គ្រងជាផ្លូវការនូវអាជ្ញាធរតំបន់ Catalunya

(VOVWORLD) - នាថ្ងៃទី២៨ តុលា រដ្ឋាភិបាលអេស្ប៉ាញបានគ្រប់គ្រងជាផ្លូវការនូវអាជ្ញាធរ តំបន់ Catalunya ជាមួយនឹងការដែលនាយករដ្ឋមន្រ្តីលោក Mariano Rajoy ទទួលការងារប្រតិបត្តិទាំងអស់របស់មេដឹកនាំតំបន់នេះ។ 
រដ្ឋាភិបាលអេស្ប៉ាញគ្រប់គ្រងជាផ្លូវការនូវអាជ្ញាធរតំបន់ Catalunya - ảnh 1 ដើរដង្ហែក្បួនគាំទ្របូរណភាពដែនដីអេស្ប៉ាញ (រូបថត៖ AFP/TTXVN)


ប៉ុន្តែ លោក Rajoy បាន ផ្ទេរប្រគល់ការងារនេះសំរាប់ឧបនាយករដ្ឋមន្រ្តី Soraya Saenz de Santamaria។ ក្រសួងនានាក្នុងរដ្ឋាភិបាលអេស្ប៉ាញក៏បានទទួលការងារផ្សេងៗក្នុងអាជ្ញាធរ តំបន់ Catalunya ដែរ។ បម្រែបម្រួលពោលខាងលើកើតមានឡើងមួយថ្ងៃក្រោយ ពីស្ថាប័ននីតិបញ្ញាត្តិ Catalunya ប្រកាសដោយឯកតោភាគីនូវឯករាជ្យផ្ដាច់ពី អេស្ប៉ាញ បង្ខំឲ្យនាយករដ្ឋមន្រ្តីលោក Rajoy សំរេចរំសាយស្ថាប័ននេះ បណ្ដេញ មេដឹកនាំលោក Carles Puigdemont និងថ្នាក់ដឹកនាំតំបន់ស្វ័យត្ននេះចេញពី តំណែង ព្រមទាំងបញ្ជាឲ្យដំណើរការបោះឆ្នោតមុនកាលកំណត់នៅតំបន់នេះ នាថ្ងៃទី២១ ធ្នូខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ