រដ្ឋមន្ត្រីការបរទេសចិនទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាស៊ាន
(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែតុលានេះ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi បានអញ្ជើញជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចំនួន ១០ រូប នៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អា ស៊ាន) ប្រចាំនៅប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi |
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានស្នើថា ចិននិងបណ្តាប្រទេសអាស៊ាន គួរតែសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនិងសហប្រតិបត្តិការ ដើម្បីថែរក្សាពហុភាគីនិយម ព្រមទាំងសម្របសម្រួលដើម្បីថែរក្សាសន្តិភាព នៅក្នុងតំបន់។
សម្រាប់ឯកអគ្គរដ្ឋទូតអាស៊ានបានសន្យាថា អាស៊ានបានត្រៀមខ្លួនជាស្រេចរក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយចិន ដើម្បីធានានូវជោគជ័យនៃបណ្តាកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីបូព៌ានៅឆ្នាំនេះតែម្តង។
ក្រៅពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនការសម្របសម្រួល ដោយរិះរកមធ្យោបាយដើម្បីការអភិវឌ្ឍ “ភាពជាដៃគូសេដ្ឋកិច្ចបៃតង” ក៏ដូចជា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលនិងវិស័យផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដោយខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការចរចាស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅក្នុងឆ្នាំ ២០១៩ នេះ រួមទាំងរក្សាបានពហុភាគីនិយមនិងពាណិជ្ជកម្មសេរីផងដែរ៕