រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញចូលជួបសម្ដែងការគួរសមនាយករដ្ឋមន្ត្រីអូស្ត្រាលី
(VOVWORLD) - លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី និងលោកនាយករដ្ឋមន្ត្រី Albanese បន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើវិស័យថ្មីដូចជាថាមពលថ្មី។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញចូលជួបសម្ដែងការគួរសមនាយករដ្ឋមន្ត្រីអូស្ត្រាលី (រូបថត៖ VNA) |
ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងធ្វើជាសហប្រធាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលី លើកទី៤ នារសៀលថ្ងៃទី១២ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅវិមានរដ្ឋសភា អូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រី Albanese បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Bui Thanh Son មានអត្ថន័យដ៏សំខាន់ រួមជាមួយដំណើរទស្សនកិច្ចជាផ្លូរការនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ក្នុងខែមិថុនាកន្លងទៅបានបង្កើតកម្លាំងចលករថ្មី រួមចំណែកជំរុញថែមទៀតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអូស្ត្រាលី។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី និងលោកនាយករដ្ឋមន្ត្រី Albanese បន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើវិស័យថ្មីដូចជាថាមពលថ្មី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំង ជួយវៀតណាមអនុវត្តន៍ការសន្យានៅក្នុងកិច្ចប្រជុំលើកទី ២៦ នៃភាគីនានាចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 26) ផងដែរ៕