រដ្ឋមន្ត្រីក្រសួងការពារប្រទេសជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Hung Yen
|
រដ្ឋមន្ត្រីក្រសួងការពារប្រទេស Phung Quang Thanh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Hung Yen (http://baodientu.chinhphu.vn/) |
(VOV)_ នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត នាថ្ងៃទី៤ តុលា នាយ ឧត្តមសេនេយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងគណៈប្រតិភូសមាជិកសភា សមាជិកាសភាខេត្ក Hung Yen (ភាគខាងជើងវៀតណាម) បានរាយការណ៍ចំពោះអ្នកបោះឆ្នោតនៅទីក្រុង Hung Yen ស្រុក Tien Lu , Yen
My និង Van Lam ខេត្ត Hung Yen អំពីបណ្ដាគំរោងខ្លឹមសារនៃសម័យប្រជម លើក
ទី ៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នឹងប្រព្រឹត្តទៅ តាំងពីថ្ងៃទី២០ តុលា ដល់ថ្ងៃទី ២៩ វិច្ចិកា ឆ្នាំ ២០១៤។ តាមនោះ រដ្ឋសភានឹងពិនិត្យមើល និងអនុម័ត លើច្បាប់ចំនួន១៧ និងគំរោងសេចក្ដីសម្រេចចិត្តចំនួន៣ និងផ្តល់មតិចំពោះច្បាប់
ចំនួន១២។ បណ្ដាសមាជិកសភា សមាជិកាសភា នឹងស្រាវជ្រាវរបាយការណ៍ចំ
នួន៣០ នៃវិស័យផ្សេងៗ និងអនុម័តទៅលើបណ្ដាបញ្ហាសំខាន់ៗ នៃប្រទេស
ជាតិ។ នៅទីនេះ បណ្ដាដំណាងក៏បានជូនដំណឹងចំពោះអ្នកបោះឆ្នោតអំពីសភាព ការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សន្តិសុខ ការពារប្រទេស គោលនយោបាយ កិច្ចការបរទេស របស់ប្រទេសជាតិក្នុង៩ខែកន្លងទៅ។ បណ្ដាសមាជិកសភាក៏
បានទទួលយក និងអធិប្បាយមតិមួយចំនួន និងសំណូមពររបស់អ្នកបោះឆ្នោតផងដែរ៕