រដ្ឋមន្ត្រីក្រសួងការពារប្រទេសជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតញូវសេឡែន។

រដ្ឋមន្ត្រីក្រសួងការពារប្រទេសជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតញូវសេឡែន។ - ảnh 1
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម


        VOV-នៅពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី៦មិនានៅទីក្រុងហាណូយ
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត​ណាម​និងឯកអគ្គរដ្ឋទូតញូវសេឡែនប្រចាំនៅវៀតណាម Maike Manning បាន​ឯកភាព
ក្នុងរយៈពេលខាងមុខភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូមករៀន សូត្របទពិសោធន៍គ្នាទៅវិញទៅមកពិសេសគឺផ្លាស់ប្តូរបទពិសោធន៍អំពីការ​ចូលរួមកំលាំងរក្សាសន្តិភាពនៅអង្គការសហប្រជាជាតិ។ នាយឧត្តមសេនីយ៍
Phung Quang Thanh ចង់ឲ្យក្នុងរយៈពេលធ្វើការនៅវៀតណាមលោក Maike
Manning នឹងមានការរួមចំណែកសកម្មជាច្រើនថែមទៀតនិងបង្កើនទំនាក់ទំនង
ដ៏ល្អ​ប្រសើរវាងប្រទេសទាំងពីរនិងជំរុញទំនាក់ទំនងសហប្រតិបត្តិការយោធា
ការពារ​ជាតិវៀតណាម-ញូវសេឡែនលើគ្រប់វិស័យ។ រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសវៀត​ណាមនិងឯកអគ្គរដ្ឋទូត Maike Manning ក៏បានផ្លាស់ប្តូរអំពីផែនការ
ដំណើរទស្សន​កិច្ចការងាររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទៅ
ញូវសេឡែនក្នុងរយៈពេលខាងមុខនេះផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ