រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Janet Yellen មកបំពេញទស្សនកិច្ចនៅវៀតណាម
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋ អាមេរិកលោកស្រី Janet Yellen នៅថ្ងៃ ទី ១៩ ខែកក្កដា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដើម្បីពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងបញ្ហាក្នុងតំបន់។
តាមគម្រោង ក្នុងរយៈពេល ៣ ថ្ងៃនៅវៀតណាម រដ្ឋមន្ត្រីរតនាគារអាមេរិកនឹងជួបជាមួយ ទេសាភិ បាលធនាគាររដ្ឋវៀតណាម Nguyen Thi Hong, ជួបជាមួយនាយករដ្ឋមន្រ្តី លោក Pham Minh Chinh, ជួបជាមួយប្រធានរដ្ឋសភាលោក Vuong Dinh Hue និងតំណាងក្រសួង និងស្ថាប័នជាច្រើនរបស់វៀតណាម។ ក្នុងជំនួបនេះ លោកស្រី Janet Yellen នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាមអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អាមេរិក; ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រសេដ្ឋកិច្ចវៀតណាម ក្នុងបរិបទថ្មី…។
រដ្ឋមន្ត្រី លោកស្រី Yellen ក៏នឹងមានកិច្ចប្រជុំជាមួយសេដ្ឋវិទូ អ្នកជំនួញ និងចូលរួមក្នុងការពិភាក្សាជាមួយមេដឹកនាំស្ត្រីក្នុងវិស័យសេដ្ឋកិច្ចដែលរៀបចំដោយសាកលវិទ្យាល័យ ពាណិជ្ជកម្មក្រៅប្រទេស៕