រដ្ឋសភាបានពិភាគ្សាអំពីច្បាប់បង្កាប្រឆាំងអំពើពុករលួយ(វិសោធនកម្ម)
(VOV) /  
|
រដ្ឋសភាបានពិភាគ្សាអំពីច្បាប់បង្កាប្រឆាំងអំពើពុករលួយ(វិសោធនកម្ម) |
VOV-ក្នុងថ្ងៃធ្វើការទី១៦របស់សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាម
នីតិកាលទី១៣ នាថ្ងៃទី៩វិច្ឆិកាបានលៃទុកពេញមួយថ្ងៃពិភាគ្សានៅសាលប្រជុំ
អំពីគំរោងច្បាប់បង្កាប្រឆាំងអំពើពុករលួយ(វិសោធនកម្ម)។ នេះជាបញ្ហាសំខាន់
ត្រូវបានសាធារណៈមតិ យកចិត្តទុកដាក់ដូច្នេះសម័យប្រជុំត្រូវបានវិទ្យុទូរទស្សន៍ផ្សាយដោយផ្ទាល់ដើម្បីជនរួមជាតិអ្នកបោះឆ្នោតទូទាំងប្រទេសរួមតាមដាន។
គំរោងច្បាប់វិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយចំនួនរបស់ច្បាប់បង្កាប្រឆាំងអំពើពុករលួយត្រូវបានផ្សព្វផ្សាយដើម្បីយកមតិរបស់ប្រជាជននិងដាក់
ជូនរដ្ឋសភាអនុម័តនៅសម័យប្រជុំលើកនេះ។ នេះជាគំរោងការច្បាប់ជាមួយការ
កំណត់មានចរិតលក្ខណអនុវត្តបាន កំលាំងខ្លាំងគ្រប់គ្រាន់និងរាំងស្កាត់បាន
ចន្លោះប្រហោងដែលជនល្មើសពុករលួយអាចឆ្លៀតឱកាស។ តាមលោក Bui
Manh Hung សមាជិកសភាមណ្ឌល Binh Phuoc ថា ដើម្បីច្បាប់អនុវត្តយ៉ាងសកម្ម
ក្នុងជីវភាពរស់នៅមិនអាចខ្វះបានយន្តការឃ្លាំមើលរបស់មហាជននិងសារ
ព័ត៌មាន។
“ជាក់ស្ដែងបានបង្ហាញថាមហាជននិងសារព័ត៌មានជាអ្នកជួយឧបត្ថម្ភពេញទមហ្នឹងក្នុងការរកឃើញអំពើពុករលួយនិងសាធារណៈមតិមហាជននិង
សារព័ត៌មានពិតជាកំលាំងកាបសង្កត់មួយធ្វើឲ្យការងារអនុវត្តវិធានការបង្កាប្រឆាំង
អំពើពុករលួយមានភាពសកម្ម។ ទន្ទឹមនឹងនោះត្រូវមានយន្តការការពារអ្នកចូល
រួមបង្កាប្រឆាំងអំពើពុករលួយនិងស្ងើចសរសើរប្រជាជននិងអ្នកយកព័ត៌មានធ្វើ
ល្អការងារបង្កាប្រឆាំងអំពើពុករលួយ។”
|
តាមលោក Bui Manh Hung សមាជិកសភាមណ្ឌល Binh Phuoc ថា ដើម្បីច្បាប់អនុវត្តយ៉ាងសកម្មក្នុងជីវភាពរស់នៅមិនអាចខ្វះបានយន្តការឃ្លាំមើលរបស់
មហាជននិងសារព័ត៌មាន។ |
ខ្លឹមសារសំខាន់មួយទៀតរបស់ច្បាប់បង្កាប្រឆាំងអំពើរពុករលួយវិសោធនកម្ម
លើកនេះជាការផ្លាស់ប្តូររូបសណ្ឋានគណៈកម្មាធិការបញ្ជាមជ្ឈឹមអំពីបង្កាប្រឆាំង
អំពើពុករលួយ និងពង្រីកតួនាទីឃ្លាំមើលរបស់ប្រជាជនក្នុងការបង្កាប្រឆាំងអំពើ
ពុករលួយ។ លោក Vu Xuan Truong សមាជិកសភាមណ្ឌល Nam Dinh បានលើក
មតិថា៖
“ខ្ញុំឯកភាពខ្ពស់ជាមួយពង្រាងអំពីការដែលស្ថាប័នបញ្ជាអំពីបង្កាប្រឆាំង
អំពើពុករលួយក្រោមអាវាទការិយាល័យនយោបាយ គណៈកម្មាធិការផ្ទៃក្នុង
រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។ ទីពីរគឺ បណ្ដាស្ថាប័នអនុវត្តរួមមានអធិការកិច្ច
រដ្ឋាភិបាល សវនកម្មជាតិ ស្ថាប័នសង្កេតការបង្កាប្រឆាំងអំពើពុករលួយរបស់
ក្រសួងនគរបាលរឺក្រសួងការពារប្រទេស មហាអយ្យការប្រជាជន។ ចុងក្រោយ
គឺការសន្និដ្ឋានរបស់អធិការកិច្ចសាវនកម្មទោះបីបានបើកចំហរប៉ុន្តែមិនទាន់
បានរាយការណ៍ជាមួយស្ថាប័នមានសម័ត្ថកិច្ចបង្កាប្រឆាំងអំពើពុករលួយ។ ដូច្នេះខ្ញុំស្នើរស្ថាប័នអធិការកិច្ចសាវកម្មត្រូវផ្ញើសេចក្តីសន្និដ្ឋានជូនដល់គណៈ
កម្មាធិការបញ្ជានិងស្ថាប័នមានសម័ត្ថកិច្ចបង្កាប្រឆាំងអំពើពុករលួយ៕”
-VOV