រដ្ឋសភាពិភាក្សាអំពីបណ្ដារបាយការរបស់ប្រធានរដ្ឋ រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី

រដ្ឋសភាពិភាក្សាអំពីបណ្ដារបាយការរបស់ប្រធានរដ្ឋ រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី - ảnh 1
រដ្ឋសភាពិភាក្សាអំពីបណ្ដារបាយការរបស់ប្រធានរដ្ឋ រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី

          (VOV)_បន្តសម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាម នីតិកាលទី១៣ ​នាព្រឹកថ្ងៃទី២៩ មិនា រដ្ឋសភាបានដំណើការកិច្ចប្រជុំពិភាក្សាអំពីរបាយការណ៍​របស់ប្រធានរដ្ឋ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ចៅក្រោមតុលាការប្រជា​ជនកំពូល និងប្រ
ធានអាយ្យការប្រជាជនកំពូល។

          ពិភាក្សាអំពិរបាយការណ៍ក្នុងអាណត្តិរបស់ប្រធានរដ្ឋ សមាជិក សមាជិកា
សាភាជាច្រើន បានវាយតំលៃថា៖ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ប្រធានរដ្ឋ បាន​មាន
ការរួមវិភាគទានសំខាន់ជាច្រើន ក្នុងដំណើការកែទម្រង់យុត្តិធម៌ ក្នុងកិច្ចការបរទេស
ក៏មានសម្លេងខ្លាំងក្លា ក្នុងបញ្ហាសន្តិសុខ ការពារអធិបតេយ្យភាពប្រទេសជាតិ។ 
លោក Nguyen Anh Son សមាជិកសភាមណ្ឌលខេត្ត Nam Dinh បានលើកច្បាស់ថា៖

          “ ក្នុងវិស័យយុត្តិធម៌ ប្រធានរដ្ឋយកចិត្តទុកដាក់ជាពិសេស ចំពោះការងារ​
កសាង  ប្រព័ន្ធច្បាប់ កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើ​សមាហរណកម្ម ក្នុង
ដំណាក់កាលថ្មី។ ទីពីរគឺ រួមជាមួយសកម្មភាពកិច្ចការបរ​ទេសរបស់អគ្គលេខាបក្
 ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនេះ ​សកម្មភាពកិច្ចការបរទេសរបស់
ប្រធានរដ្ឋ ក៏បានរួមចំណែកសំខាន់ ក្នុងការលើកកំពស់តួនាទីរបស់វៀតណាមនៅ
លើឆាកអន្តរជាតិ។ ទីបី ក្នុងស្ថានភាពជាក់ស្ដែង ប្រធានរដ្ឋជានិច្ចកាលថែទាំជីវ
ភាពរស់នៅសំរាប់ប្រជាជន ពិសេសគឺតំបន់ឆ្ងាយដាច់ស្រយាល។”

          ស្ដីអំពីរបាយការណ៍របស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក
 Tran Du Lich ជាសមាជិកសភាមណ្ឌលទីក្រុងហូជីមិញ បានអោយដឹងថា៖

          “ រដ្ឋាភិបាលមានចំណុចលេចធ្លោចំនួន៣។ ទីមួយ រដ្ឋាភិបាល​រក្សា​បានគោល
ដៅចំនួន៣គឺ៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ទល់នឹងស្ថានភាព​អតិផរណា កំណើន
សមស្រប ដោះស្រាយបានបញ្ហាសន្តិសុខសង្គម។ រក្សាបានប្រការនេះ បានជួយ
អោយវៀតណាមមានស្ថិរភាព និងអភិវឌ្ឍន៍។ ទីពីរ ខ្ញុំវាយតំលៃខ្ពស់​ការខំប្រឹង
ប្រែងក្នុងការបញ្ជាណែនាំ ក៏ដូចជាការស្ថាបនា របស់រដ្ឋាភិបាល ចាប់ចេញពីការ
កសាងច្បាប់ដាក់ជូនរដ្ឋសភា  ដាក់មូលដ្ឋានធ្វើសមាហរណកម្មជារបៀបមួយ​
ដើម្បីកាត់បន្ថយរយៈពេលធ្វើឧស្សាហូបនីយកម្ម។ ទីបី គឺ រដ្ឋាភិបាលសម្រេច​ការ
ចរចារស្ដីអំពីកិច្ចព្រមព្រៀងនានាប្រកបដោយជោគជ័យ ជួយលើកកំពស់​ថានះ
របស់ប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ