រដ្ឋសភាពិភាគ្សាអំពីដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
|
លោក Do Van Duong សមាជិកសភាទីក្រុងហូជីមិញ (VOV) |
Vovworld-ក្នុងសម័យពិភាគ្សាតាមក្រុមៗនាព្រឹកថ្ងៃទី២៣ឧសភា ស្ដីពីស្ថាន
ភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៤និងដំណោះស្រាយ
នាពេលខាងមុខ សមាជិកសមាជិការជាច្រើនបានកត់សម្គាល់ការខំប្រឹងប្រែង
របស់រដ្ឋាភិបាលដើម្បីឆ្លងកាត់លើការលំបាក។ ម៉ាក្រូសេដ្ឋកិច្ចបានមានបំរែបំរួល
សកម្ម។ អតិផរណាត្រូវបានទប់ស្កាត់។ ទំនិញសេសសល់នៃអចលនវត្ថុគិតមក
ដល់ខែកុម្ភៈឆ្នាំ២០១៤បានថយចុះ២៧,៨៩%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ
ទៅមិញ។ ក្នុងខណៈស្ថានភាពពិភពលោកនៅមានបំរ៉ែបំរួលស្មុគស្មាញពិបាកប៉ាន់
ស្មាន សមាជិកសមាជិការសភាជាច្រើនចាត់ទុកថា ដើម្បីសំរេចគោលដៅឆ្នាំ២០១៤ ត្រូវព្យាករណ៍ដ៏ត្រឹមត្រូវស្ថានភាពពីនោះមានដំណោះស្រាយសមស្របក្នុងការគ្រប់
គ្រងសេដ្ឋកិច្ចសង្គម។ លោក Do Van Duong សមាជិកសភាទីក្រុងហូជីមិញបានស្នើរ
ថា៖
“មុនបង្អស់ត្រូវពិនិត្យឡើងវិញការបែងចែកថវិការរដ្ឋចំពោះសំណង់គំរោងការ
នៃឆ្នាំ២០១៤និងប៉ុន្មានឆ្នាំបន្ត។ ពីឥឡូវយើងត្រូវអនុវត្តគោលនយោបាយរិតត្បិតដើម្បីប្រមូលផ្ដុំប្រភពកំលាំងសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេសគឺត្រូវផ្លាស់ប្តូរថ្មី
ទីផ្សារនាំចេញ ប្រមូលផ្ដុំទៅបណ្ដាប្រទេស EU អាមេរិក។ ក្នុងវិស័យប្រេងឧស្ម័នក៏ត្រូវអំពាវនាវឲ្យក្រុមហ៊ុនធំៗបរទេសមកធ្វើអាជីវកម្មត្រូវឆ្លៀតគ្រប់ប្រភពកំលាំងដើម្បីធានាប្រភពចំណូលនិងរក្សាបានអធិបតេយ្យភាព។”
ស្ដីពីបញ្ហាសង្គម ជាក់ស្ដែងគឺវិស័យកសិកម្មកសិករនិងជនបទ លោកស្រី Nguyen
Thi Nghia សមាជិការសភាមណ្ឌល Hai Phong បានលើកមតិថា៖
“កម្មវិធីកសាងជនបទថ្មីនៅមានភាពយឺតយាវ និងប្រមូលជាច្រើនទៅលើការ
វិនិយោគកសាងហេដ្ឋានរចនាសម្ព័ន្ធ។ ដោយហេតុនេះត្រូវយកចិត្តទុកដាក់សមស្រប
ដល់ការអភិវឌ្ឍន៍វប្បធម៍ កែលំអរបរិយាកាសវិនិយោគឲ្យសក្តិសមព្រមទាំងផ្លាស់ប្តូរ
របៀបផលិតកម្ម ផ្លាស់ប្តូរមុខរបរផលិតកម្មអាជីវកម្មដើម្បីជួយប្រជាជនធ្វើមានស្របច្បាប់និងចីរភាព៕”