រដ្ឋសភាវៀតណាមម្ចាស់ការនិងសកម្មជម្រុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

(VOVWORLD) -ដោយមានការចូលរួមរបស់សមាជិកសភាមកពីប្រទេសសមាជិក IPU ទាំង២០និង អង្គការអន្តរជាតិនានានោះ ការរៀបចំប្រកបដោយជោគជ័យនូវសន្និសីទលើកនេះ នឹងរួមចំណែកលើកកំពស់ឋានៈរបស់រដ្ឋសភាវៀតណាមក្នុងតំបន់និងលើឆាកអន្តរ ជាតិ។
រដ្ឋសភាវៀតណាមម្ចាស់ការនិងសកម្មជម្រុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព - ảnh 1 រូបថតៈ An Đăng/TTXVN

សន្និសីទជំនាញសហភាពអន្តរសភាពិភពលោក IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិកស្តីពី “ការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ-សកម្មភាពរបស់អ្នកតាក់តែង ច្បាប់” នឹងបានប្រព្រឹត្តទៅពីថ្ងៃទី១១ដល់ថ្ងៃទី១៣ឧសភានៅទីក្រុងហូជីមិញ។ សន្និសីទលើកនេះនឹងអនុវត្តជាក់ស្តែងនូវលទ្ធផលដែលទទួលបានក្នុងមហាសន្និ បាត IPU-១៣២ ប្រែការសន្យារបស់អ្នកតាក់តែងច្បាប់ឲ្យក្លាយទៅជាសកម្មភាព ជាក់ស្តែង រួមចំណែកជម្រុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ដោយមានការចូលរួមរបស់សមាជិកសភាមកពីប្រទេសសមាជិក IPU ទាំង២០និង អង្គការអន្តរជាតិនានានោះ ការរៀបចំប្រកបដោយជោគជ័យនូវសន្និសីទលើកនេះ នឹងរួមចំណែកលើកកំពស់ឋានៈរបស់រដ្ឋសភាវៀតណាមក្នុងតំបន់និងលើឆាកអន្តរ ជាតិ។សន្និសីទនេះ ក៏បានរួមចំណែកលើកកំពស់មនសិការរបស់ក្រសួង ស្ថាប័ន តំបន់នានានិងប្រជាជនអំពីបម្រែបម្រួលអាកាសធាតុនិងប្រមូលផ្តុំការរួមដៃគ្នាទប់ ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើទូទាំងពិភព លោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ