រដ្ឋសភាសួរដេញដោលរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល លោក Phung Xuan Nha

រដ្ឋសភាសួរដេញដោលរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល លោក Phung Xuan Nha - ảnh 1
រដ្ឋសភាសួរដេញដោលរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល លោក Phung Xuan Nha

(VOV)_ដំណោះស្រាយគ្រប់គ្រងគុណភាពអប់រំថ្នាក់ឧត្តមសិក្សា តភ្ជាប់​ជាមួយការ
រៀបចំផែនការ ព្យាករណ៍ និងការប្រើប្រាស់ប្រភពធនធានមនុស្ស ផ្លាស់ប្តូរថ្មីរបៀបប្រ
ឡង ការបណ្ដុះបណ្ដាលកូនចៅជនរួមជាតិជាជនជាតិភាគតិច ជាបណ្ដាខ្លឹមសារ​ដែល
បានសមាជិកសភាជាច្រើនដាក់ចេញ ចំពោះរដ្ឋមន្ត្រី​ក្រសួងអប់រំ និងបណ្ដុះបណ្ដាល 
លោក Phung Xuan Nha ក្នុងពេលសួរ​ដេញដោល នាព្រឹកថ្ងៃទី១៦វិច្ឆិកា។

          ឆ្លើយសំនួររបស់សមាជិកសភា អំពីស្ថានភាពនិស្សិតគ្មានការងារធ្វើ បន្ទាប់ពី
ពេលបញ្ចប់ការសិក្សា ក៏ដូចជាការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស រដ្ឋមន្ត្រីក្រសួង
អប់រំនិងបណ្ដុះបណ្ដាល លោក Phung Xuan Nha បានអោយដឹងថា៖

          “ ដំបូង យើងត្រូវរៀបចំប្រព័ន្ធសាលារៀនឡើងវិញ ដើម្បីធានាតុល្យភាព​រវាង
ការ​ផ្គត់ផ្គង-តម្រូវការ។ ទីពីរគឺត្រូវធានាអំពីគុណភាពរបស់សាលា ដូចជា៖គ្រូបង្រៀន
 ​ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ។ ទីបីគឺត្រូវផ្សាភ្ជាប់ជាមួយព្យាករណ៍។ នាពេលខាងមុខ
នេះ យើងខ្ញុំនឹងរួមសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច រៀប
ចំផែនការអោយសមស្រប៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ