រដ្ឋអំណាចយោធាថៃប្រកាសផែនការរៀបចំការបោះឆ្នោតសកល

រដ្ឋអំណាចយោធាថៃប្រកាសផែនការរៀបចំការបោះឆ្នោតសកល - ảnh 1
នាយឧត្តមសេនីយ៍ Prayuth Chan-Ocha ជាមួយសហការី(រូបថតៈ AP)


(VOVworld)-ថ្នាក់ដឹកនាំរដ្ឋអំណាចយោធាថៃ នាយឧត្តមសេនីយ៍ Prayuth Chan-Ocha នាយប់ថ្ងៃទី២៧មិថុនា បានឲ្យដឹងថា​កងទ័ពកំពុងរៀបចំផែនការនៃការបោះ ឆ្នោត
សកល១នាខែតុលាឆ្នាំ២០១៥ខាងមុខ។លោក Prayuth បានជូនដំណឹងថា រដ្ឋ
អំណាចយោធាគ្រោងនឹងផ្សព្វផ្សាយរដ្ឋធម្មនុញ្ញបណ្តោះអាសន្ននាខែកក្កដាខាង
មុខ។ លោក Prayuth ក៏ឲ្យដឹងថែមទៀតថា ក្រោយពីរដ្ឋធម្មនុញ្ញបណ្តោះអាសន្នត្រូវ
បានផ្សព្វផ្សាយរដ្ឋអំណាចយោធានឹងបង្កើតរដ្ឋាភិបាលនិងរដ្ឋសភាបណ្តោះអាសន្ន
នាខែ កញ្ញាឆ្នាំ២០១៥។ លោក Prayuth បានបង្ហើបថា ការបោះឆ្នោតសកលនឹងត្រូវ
បានរៀបចំ ឡើងក្រោយរយៈពេល៣ខែ ពេលដែលរដ្ឋធម្មនុញជាផ្លូវការត្រូវបាន
ផ្សព្វផ្សាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ