រឹតចំណងមិត្តភាពវៀតណាម - សហភាពអឺរ៉ុប និងវៀតណាម - បែលហ្ស៊ិក

(VOVWORLD) - នាថ្ងៃទី ៨ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅប៊ែលហ្សិក បានរៀបចំពិធីអបអរសាទរឆ្នាំថ្មី - ឆ្នាំជូតទោស័ក ២០២០។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិក និងជាប្រធានគណៈបេសក កម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Vu Anh Quang រួមទាំងអាណិកជនវៀតណាមប្រមាណ ២០០ នាក់ និងមិត្តភក្តិមកពីអង្គការរបស់ EU ក៏ដូចជាព្រះរាជាណាចក្រប៊ែលហ្សិកបានអញ្ជើញចូលរួមពិធីនេះផងដែរ។
រឹតចំណងមិត្តភាពវៀតណាម - សហភាពអឺរ៉ុប និងវៀតណាម - បែលហ្ស៊ិក - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិក និងជាប្រធានគណៈបេសក កម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Vu Anh Quang (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូត Vu Anh Quang បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប ក៏ដូចជាវៀតណាម - ប៊ែលហ្សិកបានអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លងមក។ នាបច្ចុប្បន្ន វៀតណាមគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក ដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅនិងទូលាយជាមួយសហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងការពារជាតិ-សន្តិសុខផងដែរ។ ក្នុងអាស៊ាន វៀតណាមគឺជាប្រទេសទី ៣ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងជាប្រទេសទី ២ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ (EVIPA) ជាមួយសហភាពអឺរ៉ុប ហើយកិច្ចព្រមព្រៀងទាំងពីរនឹង ត្រូវបានសភាអឺរ៉ុបអនុម័តលើកយោបល់ដើម្បីផ្តល់សច្ចាប័ននៅថ្ងៃទី ១២ ខែកុម្ភៈខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ