រាត្រីសម្ដែងសិល្បះរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង
|
រាត្រីសម្ដែងសិល្បះរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង |
(VOV)_”៨០០ ឆ្នាំ ណាត់ជួបជុំគ្នា” ជាឈ្មោះរបស់ល្ខោនរបាំមួយដោយបណ្ដាសិល្ប
ករវៀតណាមនិងកូរ៉េខាងត្បូង រួមគ្នាសម្ដែង នៅក្នុងរាត្រីសម្ដែងសិល្បះ នាថ្ងៃទី៣១
មិនា នៅទីក្រុងSeul (ប្រទេសកូរ៉េខាងត្បូង)។ នេះជាសកម្មភាពមួយក្នុងចំណោម
សកម្មភាពនៅវៀតណាមនិងកូរ៉េខាងត្បូង អបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើក
ទី២៥ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (ថ្ងៃទី២២ធ្នូឆ្នាំ ១៩៩២-ថ្ងៃ
ទី២២ធ្នូឆ្នាំ២០១៧)។ ដោយមានការរួមផ្សំរវាងប្រភេទល្ខោននិយាយ ជាមួយរបាំ ក្នុង
ការប្រគុំតូរតន្ត្រីរបស់ឧបករណ៍ប្រពៃណីវៀតណាមនិងកូរ៉េខាងត្បូង ល្ខោននេះបាន
ស្ដីអំពីជីវិតរបស់រាជបុត្រ Ly Long Tuong ដែលបានចាកចេញពីប្រទេសជាតិ Dai
Viet នាឆ្នាំ ១២២៦ ដើម្បីស្វែងរកតំបន់ដីថ្មី។ ចែករំលែកជាមួយមជ្ឈដ្ឋានសារព័ត៌
មានលោក Ly Thua Vinh ប្រធានសមាគមត្រកូល Ly Hoa Son ( រួមមានកូនចៅ
របស់រាជបុត្រ Ly Long Tuong) បានសម្ដែងនូវការរំជួលចិត្តនិងមោទនភាពយ៉ាង
ខ្លាំង ចំពោះការរួមវិភាគទានរបស់ជីដូនជីតា សំរាប់តំបន់ដីថ្មីនេះ។ លោកបាន
អោយដឹងថា៖ត្រកូន Ly Hoa Son បានចាត់ទុកកូរ៉េខាងត្បូងនាបច្ចុប្បន្ន ជាស្រុក
កំណើតទីពីរ និងនៅឆ្ពោះទៅស្រុកកំណើតវៀតណាមទៀតផង៕