|
រៀបចំការយកមតិប្រជាជនអំពីសេចក្តីព្រាងក្រមច្បាប់ព្រហ្មទ័ណ្ឌ(វិសោធនកម្ម) (VOV) |
Vovworld-នារសៀលថ្ងៃទី១៥កក្កដានៅក្រុងហាណូយ ក្រសួងយុត្តិធម៍បាន
សហការជាមួយគណៈកម្មាធិការយុត្តិធម៍រដ្ឋសភានិងខុទ្ទកាល័យរដ្ឋាភិបាលរៀបចំ
ពិធីប្រកាសសេចក្តីសំរេចចិត្តនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិង
នាយករដ្ឋមន្ត្រីផ្សព្វផ្សាយផែនការរៀបចំយកមតិប្រជាជនស្ដីពីសេចក្តីព្រាងក្រម
ច្បាប់ព្រហមទ័ណ្ឌ(វិសោធនកម្ម)។
សេចក្តីសំរេចចិត្តពោលខាងលើបានលើកច្បាស់ថា ការរៀបចំយកមតិប្រជាជន
សំដៅពង្រីកសិទ្ធិធ្វើជាម្ចាស់ចលនាបញ្ញារបស់ប្រជាជនក្នុងការរួមមតិក្នុងខ្លឹមសារ
សេចក្តីព្រាងក្រមច្បាប់ព្រហ្មទ័ណ្ឌ(វិសោធនកម្ម) ជាក់ស្ដែងបនីយកម្មការកំណត់
របស់រដ្ឋធម្មនុញ្ញដើម្បីក្រមច្បាប់ព្រហ្មទ័ណ្ឌឆ្លើយតបនឹងសំណូមពរតស៊ូបង្កាប្រឆាំង
បទល្មើសក្នុងស្ថានភាពថ្មី។
ការយកមតិប្រជាជនបានចាប់ផ្ដើមពីថ្ងៃទី១៥កក្កដាឆ្នាំ២០១៥និងបញ្ចប់នាថ្ងៃទី
១៤កញ្ញាឆ្នាំ២០១៥តាមរយៈខ្លោងទ្វារព័ត៌មានអេលិចត្រូនិកនៃក្រសួងយុត្តិធម៍និង
របៀបសមស្របផ្សេងៗ៕