របាយការណ៍ដោយឡែក UPR របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមមានខ្លឹមសារជាច្រើនខ្វះបរានុម័ត

(VOVWORLD) - នារសៀលថ្ងៃទី ១១ មេសានេះ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានបានស្នើឱ្យជ្រាបអំពីប្រតិកម្មរបស់វៀតណាមចំពោះខ្លឹមសារនៃរបាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម យោងតាមយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) វដ្តទី ៤ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Doan Khac Viet បានឲ្យដឹងថា៖

របាយការណ៍ដោយឡែក UPR  របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមមានខ្លឹមសារជាច្រើនខ្វះបរានុម័ត - ảnh 1លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេស (រូបភាព៖ ក្រសួងការបរទេស)

“យើងមានការខកចិត្តយ៉ាងខ្លាំងដែលបើទោះបីជាមានវត្តមានយូរអង្វែងនៅក្នុងប្រទេសវៀតណាម និងមានកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយនាយកដ្ឋាន ក្រសួង ស្ថាប័ន និងតំបន់នានារបស់វៀតណាមក៏ដោយ ប៉ុន្តែរបាយការណ៍ដាច់ដោយឡែករបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម យោងតាមយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) វដ្តទី ៤ មានខ្លឹមសារមិនពិតជាច្រើន និងមិនបានផ្ទៀងផ្ទាត់  រួមនឹងការវាយតម្លៃជាច្រើនដែលខ្វះបរានុម័ត គ្មានតុល្យភាព និងឆ្លូះបញ្ជាំងមិនត្រឹមត្រូវ និងពេញលេញ ពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ ក្នុងរយៈពេលថ្មីៗនេះ ដំណើរការនៃការបង្កើតរបាយការណ៍ជាតិ UPR វដ្តទី ៤ ត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ និងទូលំទូលាយ ដោយមានការចូលរួមយ៉ាងពេញលេញពីភាគីពាក់ព័ន្ធ និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមផងដែរ”។

ក៏នៅក្នុងសន្និសីទសារព័ត៌មាន ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរអំពីទស្សនៈរបស់វៀតណាមចំពោះការពិតដែលថា ប្រទេសមួយចំនួនកំពុងបន្តធ្វើសមយុទ្ធយោធានៅសមុទ្រខាងកើតក្នុងរយៈពេលជាប់ៗគ្នានោះ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Doan Khac Viet បានអះអាងយ៉ាងច្បាស់ថា សមុទ្រខាងកើតគឺជាតំបន់សមុទ្រដ៏សំខាន់បំផុតមួយក្នុងតំបន់ ដូច្នេះ ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពដែនសមុទ្រ សេរីភាពនៃអាកាសចរណ៍ និងការធ្វើនាវាចរណ៍នៅក្នុងតំបន់សមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២  គឺជាគោលដៅរួម ផលប្រយោជន៍ និងការទទួលខុសត្រូវរបស់ប្រទេសទាំងអស់។ វៀតណាមស្នើថា សកម្មភាពរបស់ភាគីពាក់ព័ន្ធ និងប្រទេសនានាត្រូវតែគោរពតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ហើយត្រូវតែរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តរាល់គោលដៅពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ